ថ្ងៃនេះ​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ម្នាក់ និង ជាសះស្បើយ​ថ្មី​ចំនួន​៤​នាក់​ទៀត ធ្វើឲ្យ​ចំនួន​អ្នក​ជាសះស្បើយស​រុប​កើន​ដល់​៧២​នាក់ ពី​ជំងឺ​កូវី​ដ​១៩

​ក្រសួង​សុខាភិបាល បាន​ចេញ​សេចក្តីប្រកាស​នូវ​ដំណឹង​ល្អ​ដល់​ប្រជាពលរដ្ឋ​បន្តទៀតថា នៅថ្ងៃនេះ អ្នកជំងឺ​កូវី​ដ​១៩ បាន​ជាសះស្បើយ​ថ្មី​ចំនួន​៤​នាក់​ទៀត ធ្វើឲ្យ​ចំនួន​អ្នក​ជាសះស្បើយស​រុបកើន​ឡើង​រហូត​ដល់​៧២​នាក់ និង​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ម្នាក់​។​

​ចំពោះ​ការរកឃើញ​ករណី​ថ្មី​ម្នាក់ គឺជា​ស្ត្រី​ជនជាតិ​វៀតណាម អាយុ​៣៤​ឆ្នាំ ជា​អ្នកទេសចរ​ស្នាក់នៅ​ខុន​ដូ​មួយ​កន្លែង ដែល​ស្ថិតនៅ​កោះ​ពេជ្រ រាជធានី​ភ្នំពេញ ។ ដោយ​ទទួលបាន​លទ្ធផល​តេស្ត​វិជ្ជមាន​វីរុស​កូវី​ដ​១៩ ហើយ​ស្ត្រី​រូបនេះ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​ចំណែក​អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូវី​ដ​ធ្លាក់ចុះ​មក​ត្រឹម​ចំនួន​៤៧​នាក់ នៃ​អ្នក​ឆ្លង​សរុប​១១៩​នាក់​។ បើ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០២០​នេះ​៕
​ភី សុខ​