គម្រោងអច្ឆរិយៈ នៃទន្លេមេគង្គ បង្ហាញពី អន្ទាក់រាងព្រួញ សម្រាប់ចាប់ត្រីនៅបឹងទន្លេសាប

មន្ត្រីអង្គការ Wondets of Mekong បានឱ្យដឹង កាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៤ នេះថា អស់រយៈពេលបីឆ្នាំមកនេះ គម្រោងអច្ឆរិយៈ នៃទន្លេមេគង្គ និងដៃដ៏គូអស្ចារ្យ របស់យើងបាន បំពេញបេសកកម្ម ដើម្បីស្វែងរក អាថ៌កំបាំង នៃឡុកចាប់ត្រីប្រភេទថ្មី ឬគេហៅម្យ៉ាងទៀតថា« អន្ទាក់រាងព្រួញ» នៅក្នុងបឹងទន្លេសាប ដែលជាឧបករណ៍ នេសាទដ៏ធំបំផុត មួយចំនួន នៅជុំវិញបឹងទន្លេសាប។

 

ឡុកឬអន្ទាក់រាងព្រួញនេះ បានទាញយកអត្ថប្រយោជន៍ ពីទឹកជំនន់តាមរដូវ ដើម្បីបង្កើនការចាប់ត្រី។ ដោយការសហការគ្នា ជាមួយសហគមន៍មូលដ្ឋាន គម្រោងអច្ឆរិយៈ នៃទន្លេមេគង្គ កំពុងធ្វើអោយប្រសើរឡើងនូវ ការយល់ដឹងរបស់ខ្លួន អំពីជីវៈចម្រុះ ដ៏អស្ចារ្យរបស់បឹង ក៏ដូចជារបៀបរស់នៅប្លែកៗ នៅលើបឹងទន្លេសាប ដែលផ្សារភ្ជាប់យ៉ាងស្និទ្ធស្នាល ជាមួយធម្មជាតិ របស់ប្រទេសកម្ពុជា។

គម្រោងអច្ឆរិយៈ នៃទន្លេមេគង្គ បានថ្លែងអំណរគុណ ដល់ដៃគូសហការ ដូចជា USAID Cambodia រដ្ឋបាលជលផល វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផល មហាវិទ្យាល័យជលផល និងវារីវប្ប Nevada រីណូ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអ្នកនេសាទ ក្នុងខេត្តសៀមរាប ចំណេះដឹងរបស់អ្នក ពិតជាមានសារៈសំខាន់ ក្នុងការឆ្វេងយល់ អំពីវិស័យជលផល របស់កម្ពុជា៕ ប្រភព AKP