ភ្ងៀ​វ​ជាតិ មាន​កើន​ឡើងវិញ ខណៈ​ជម្ងឺ​កូ​វិដ​១៩​មានការ​ស្ងប់ស្ងាត់ ស្របពេល​ដែល​លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ព្រមាន​ដល់​ម្ចាស់​អា​ជីក​ម្ម​មួយចំនួន​ដែល មិន​ព្រមស្ដាប់​តាម​ការណែនាំ

វិស័យ​ទេសចរ​ណ៏​ក្នុង​ខេត្តបាត់ដំបង​ ជា​ចំណូល​សំខាន់​មួយ​របស់ ប្រជាពលរដ្ឋ​ដែល​ប្រកបមុខរប​ប​អាជីវកម្ម​រកស៊ី អំឡុងពេល​មាន​ដែលមាន​វិបត្តិ​សកល​នៃ​ជម្ងឺ​កូ​វីដ​១៩ បណ្ដាល​ឲ្យ​ពលរដ្ឋ​មួយចំនួន​បាត់​ប្រភព​ចំណូល​ថវិកា​ពី​តំបន់​ទេសចរ​ណ៌​ក្នុង​ខេត្ត​មួយ​នេះ​និង​ពលរដ្ឋ​ខ្លះទៀត​គ្មាន​ការងារ​ធ្វើ​ជាដើម​។ ទោះបីជា​កម្ពុជា​ទប់ស្កាត់​បានការ​ឆ្លង់​ជម្ងឺ​កូ​វីដ​១៩​មិន​ឲ្យ​ឆ្លង់​ចូល​សហគម​ន៏​ក៏ដោយ​។ សង្កេតឃើញថា មួយរយៈ​ចុងក្រោយ​នេះ វិស័យ​ច​ទេសចរ​ណ៌​ក្នុង​តំបន់​មួយចំនួន ហាក់​មានការ​ធ្លាក់ចុះ ដោយ​ភ្ងៀ​វ​ជាតិ អន្ដរជាតិ និង​ប្រជាពលរដ្ឋ​មាន​ភ័យខ្លាច​ការ​ជម្ងឺឆ្លង កូ​វិដ​១៩ ។​

កញ្ញា សប់ ស្រី​លាក់ មាន​អាយុ ២០​ឆ្នាំ ជា​និស្សិត​មួយរូប រស់នៅ​ស្រុក​សង្កែ បាន​ឡើង​ថា​៖ ពីមុន​មិនទាន់​ការផ្ទុះ​ជម្ងឺ​កូ​វីត​១៩ វិស័យ​ទេសចរ​ណ៌ បានរួម​ជា​ចំនែក​ជាច្រើន សម្រាប់​ប្រជាពលរដ្ឋ​ដែលមាន​អាជីវកម្ម​ក្បែ​តំបន់​នោះ ។ តែ​ដល់​មានការ​ផ្ទុះ​ជម្ងឺ​កូ​វិដ​១៩​មក ភ្ងៀ​វ​មានការ​ធ្លាក់ចុះ និង​មាន​ភ្ញៀវ​តិច​តូច​មកលេង អាច​ឲ្យ​គាត់​លក់ដូរ រកចំណូលបាន​ខ្លះៗ​ដែរ ។

កញ្ញា ហេង ស្រី​នី​ត អាយុ​២៣​ឆ្នាំ​បាន​ប្រាប់ថា ៖ តាំងពី​ការផ្ទុះ​ជម្ងឺ​កូ​វិដ​១៩​មក អា​ជីករ អ្នកលក់ដូរ​ក្នុង វិស័យ​ទេសចរ​ណ៌ មានការ​ធ្លាក់ចុះ មាន​អ្នកខ្លះ​អាចឈាន​ដល់​ការ​ចំណាក់ស្រុក ។ បញ្ហា​ជម្ងឺ​កូ​រ៉ូ​ណា​នេះ​ផងដែរ បណ្ដាល​ភ្ញៀវ​ជាត​-​អន្ដរជាតិ ផ្អាក់​ដំណើរ​កំសាន្ដ ដោយ​ខ្លាច​ឆ្លង​ជម្ងឺ​កូ​វីដ​១៩ ។​ កញ្ញា​បន្ដថា​៖ មន្ទីរ​ទេសចរ​ណ៏ ត្រូវ​ជំរុញ​និង​ប្រាប់​ដល់​ក្រុមអាជីវករ​ទាំងអស់ ថែរក្សា​អនាម័យ ឲ្យ​បាន​ញឹកញាប់ មានដូចជា ពាក់​ម៉ាស់ លាងដៃ​ជាមួយ​ទឹក​អាកុល​ឬ​សាប៊ូ និង​សំអាត ជាប្រចាំ​ដើម្បី​ឲ្យ​អ្នក​មកលេង​កំសាន្ដ មាន​ទំនុកចិត្ត ជៀស​ផុតពី​ជម្ងឺឆ្លង ។

​​បញ្ហា​នេះ​ លោក អ៊ុច អ៊ុំ​ភី​នី​ស្សារា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង បានលើកឡើង​ក្នុង​កម្មវិធី​ស​ន្ទ​មតិ​នៅ​ថ្ងៃទី​១១​ខែមិថុនា ឆ្នាំ​២០២០​ថា ៖ បន្ទាប់ពី​ផ្ទុះ​ជម្ងឺឆ្លង​កូ​វីដ​១៩​មក ភ្ងៀ​វ​ទេសចរណ៍​ជាតិ អន្ដរជាតិ មានការ​ធ្លាក់ចុះ​មែន តែ​ក្រោយពី​ចូលឆ្នាំ​ខ្មែរ​រួចមក ភ្ងៀ​វ​ជាតិ​មានការ​កើនឡើង​វិញ ដោយសារ អាត្រា​ជម្ងឺឆ្លង​កូ​វិដ​១៩​មានការ​ធ្លាក់ចុះ​ជាដើម ។​តែ​លោក​សូម​ក៏​ឲ្យ​ពលរដ្ឋ​ចូលរួម ស្ដាប់​តាម​ការណែនាំ របស់​ក្រសួងសុខាភិបាល ដោយ​អនាម័យ រក្សា​គម្លាត​ពីគ្នា និង​ប្រើប្រាស់ ម៉ាស និង​មានទឹក​អាកុល​លាងដៃ ឬ លាង​សាប៊ូ​ជាដើម ។​

​លោក​បន្ដទៀតថា​៖​ក្រសួងទេសចរណ៍​បាន​ណែនាំ ដល់​មន្ទីរ​នានា នៅ​ថ្នាក់ក្រោម​ជាតិ​ថា ដាច់​ខាត់​ត្រូវ​ពិនិត្យ​ឲ្យ​បាន បើ​មាន​បញ្ហា​មិន​ប្រក្រតី​ឬ មិន​អនុវត្តតាម ប្រធាន​មន្ទីរ​ត្រូវ​ទទួលខុសត្រូវ ។ បច្ចុប្បន្ន​មន្ទីរ​ទេសចរណ៍​មានការ​បែងចែក​ជា​៥​ក្រុម សម្រាប់​ការត្រួតពិនិត្យ​ចំពោះ​អាហារ​ដ្ឋា​ន ឬ​ហាង​ខា​រ៉ា​អូ នៅ​រាល់​យប់​។ តែមាន​ផល​ពិបាក​ខ្លះ​ក្នុង​មូលដ្ឋាន​អា​ជីក​ម្ម​មួយចំនួន ដោយមាន​ម្ចាស់​អា​ជី​កម្ម​ខ្លះ មិនសូវ​សហការ​ណ៍​ចូលរួម ។

លោក​ក៏​ធ្លាប់បាន​អញ្ជើញ​ក្រុមអាជីវករ​ទាំងនោះ​ធ្វើយ៉ាងណា​ពិភាក្សា ឲ្យ​ពួកគាត់​អនុវត្តតាម មួយចំនួន​បាន​ចូលរួម ខ្លះទៀត​មិនបាន​ចូលមក​រួម​តាម​ការអញ្ជើញ​នោះឡើយ​។​ លោក​បាន​ព្រមាន​ថា​៖ ប្រសិនបើ​មាន​ករណី​មិន​អនុវត្តតាម​ការណែនាំ​ទៀត លោក​និង​សុំ​ការសហការ​ណ៍​ពី​ប៉ូលិស​និង​សាលាក្រុង ក្នុងការ​អនុវត្ត​ច្បាប់​ចំពោះ​ម្ចាស់​ហាង​ខារ៉ាអូខេ ឬ ក្លិប​កំសាន្ដ​ណា​ដែល​មិន​ព្រមស្ដាប់​តាម​ការណែនាំ របស់​មន្ទីរ ទេសចរណ៍​។​

អត្ថបទ៖ លោក ឈឿន ថៃកឿ