ផ្លូវហាយវេ វាងក្រុងបាត់ដំបងក្លាយជាតំបន់ទេសចរណ៍មួយ ក្នុងអំឡុងពេលប្រឈមកូវីដ១៩

Phy Sok, [19.09.21 12:54]

ខណៈដែលកំណាត់ផ្លូវហាយវេ វាងក្រុងបាត់ដំបង មិនទាន់បើកដំណើរការអោយចរាចរណ៍ជាផ្លូវការ តំបន់នេះបានក្លាយជាកន្លែងលំហែរកាយ ស្រូវខ្សល់អាកាស របស់ប្រជាពលរដ្ឋរស់នៅក្រុងបាត់ដំបង ជំនួសអោយតំបន់ទេសចរណ៍នានាត្រូវបានផ្អាកដំណើរការ ក្នុងអំឡុងពេលប្រឈមនិងជំងឺកូវីដ១៩ ។

 

កំណាត់ផ្លូវហាយវេ ដែលពោះទ្រូងផ្លូវជាពីរ ជាច្រើនគីឡូម៉ែត្រ តភ្ជាប់កំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅក្រៅក្រុងបាត់ដំបងនេះ ឃើញប្រជាពលរដ្ឋក្មេងចាស់ បានជិះរថយន្ត ម៉ូតូ នាំគ្រួសាររឺមិនភ័ក្រ្ត ទទួលទានអាហារ តាមចិញ្ចើមផ្លូវ និង ភ្លឺស្រែហូរហែរ ជាក្រុមៗ ពិសេសពេលល្ងាច ។

គេឃើញអ្នកមកកំសាន្ត ខ្លះច្រកចំណីអាហារមកដោយខ្លួនឯង និង ខ្លះទិញពីពលរដ្ឋ ដែលមាន ដាក់លក់ហូរហែរនៅទីនេះ ។ នៅទីនេះក៏ជាគោលដៅ សម្រាប់អ្នកនិយ មជិះ កង់ ជាក្រុមៗផងដែរ ដើម្បីស្រូបខ្សល់អាកាសធម្មជាតិផង និង ដើម្បីសុខភាពផង ។

ក្រៅពីផ្លូវហាវវេ ដែលកៀកនិងក្រុងបាត់ដំបងដែលក្លាយជាកន្លែងកំសាន្តនោះ ព្រលានយន្ត ហោះវាលបែកចាន ស្ថិតនៅក្នុងក្រុងបាត់ដំបងតែម្តងក៏ជាកន្លែង ប្រជាពលរដ្ឋមកអង្គុយលេងកំសាន្ត ស្រូបខ្សល់អាកាស ហាត់កីឡា និង អង្គុយទទួលទានអាហារ ដ៏ពេញនិយមផងដែរ ៕ អត្ថបទ ភី សុខ