ការពង្រឹង​ច្បាប់​ចរាចរណ៍​មាន​ភាពល្អប្រសើរ​ច្រើនជាង​មុន​

ការពង្រឹង​ការអនុវត្តន៍​ច្បាប់​ចរាចរណ៍​អោយ​ទទួលបាន​ប្រសិទ្ធភាព​គឺ​ត្រូវមាន​ការសហការ​គ្នារ​វាង​ការិយាល័យ​ចរាចរណ៍ និង​មន្ទីរ​ស្ថាប័ន​នានា​ដូចជា មន្ទីរ​សា​ធា​រណះ​ការ សាខា​កាកបាទក្រហម​ជាដើម​។

​លោក យ៉ាន ឧ​ត្ត​ម នាយករង​សាខា​កាកបាទក្រហម​ខេត្តបាត់ដំបង បានអោយដឹងថា​កន្លង​ទី​សាខា​កាកបាទក្រហមកម្ពុជា​បាន​ចូលរួម​ក្នុងការ​ផ្សព្វផ្សាយ​ស្តីពី​ច្បាប់​ចរណ៍​ជូន​ប្រជាពលរដ្ឋ​ហើយ​លោក​បាន​សង្កេតឃើញថា បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​គឺមាន​ការថយចុះ​។​ បន្ថែម​ពីលើ​នោះ លោក​ក៏បាន​សំនួ​ម​ពរ​ដល់​មន្ត្រី​ពូ​លី​ស​ចរាចរណ៍​សូម​អនុវត្ត​ច្បាប់ ក្នុងការ​ផាកពិន័យ​អោយបាន​ត្រឹមត្រូវ មិនត្រូវ​យោគយល់ ឬ​អធ្យាស្រ័យ​ដល់​អ្នក​ដែល​ធ្វើ​ខុស​ឡើយ​។​

​ដូចនេះ​ការពង្រឹង​ច្បាប់​ចរាច​ណ៍​គឺ​បានល្អ​ប្រសើរ​ជាង​មុន​ច្រើន តែ​ក៏​មិនទាន់បាន​100%​នៅឡើយ​ទេ ដូចនេះ​គឺ​ទាមទា​ការចូល​រួមសហការ​បន្ថែម​ទៀត​ពី​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ដើម្បី​បញ្ហា​គ្រោះថ្នាក់​ចរាច​ណ៍​កាន់តែ​កាត់បន្ថយ​ថែមទៀត​។

​អត្ថបទ៖ កញ្ញា ស៊ុំ សម្ផស្ស