ក្រុង​បាត់ដំបង​៖ អា​ជ្ងា​ធរ​ក្រុង​បាត់ដំបង ព្រមាន​ចាត់វិធានការ អាជីវករ ដែល​លក់ដូរ​រំលោភ​ដី​ផ្លូវ​សាធារណៈ​

​លោក ណ​យ ចេក ប្រធានការិយាល័យ​សោ​ភ័​ណ្ឌ​ភាព និង កាកសំណល់​ក្រុង បាត់ដំបង បាន​ចូលរួម​ក្នុង​កម្មវិធី​សន្ទនា​មតិ​វិទ្យុជាតិ​ចំកា​ចេក ខេត្តបាត់ដំបង​ថា​៖ យើង​ពិបាក​ចាត់វិធានការ ចំពោះ​អាជីវករ​ខ្លះ​ណាស់ ដែល​លក់ដូរ​រំលោភ​យក​ដី​ផ្លូវ​សាធារណៈ ។ ដោយសារតែ​អាជីវករ​ខ្លះ​មិន​ព្រម​ចូលរួម​សហការ ពេលណា​យើង​ចាត់វិធានការ​ផ្លូវច្បាប់ ពួកគាត់​ថា​បំបិទ​អា​ជី​កម្ម​របស់គាត់ ដោយ​មិន​យល់​អំពី​ការរៀបចំ​សោ​ភ័​ណ្ឌ​ភាព​ឲ្យ​មាន​ភាពល្អ​ស្អាត​។ តែ​យ៉ាងណា​លោក​និង​ព្យាយាម​ពង្រឹង និង ចាត់វិធានការ​បន្ដ លើ​អាជីវក​រណា​ដែល​រំលោភ​ដី​សាធារណៈ​នោះ​។​

​ចំណែក លោក សុង ស៊ើ​ង ប្រធានការិយាល័យ សាធារណការ​ក្រុង​បាត់ដំបង​បាន សូម​សំណួ​ម​ពរ ដល់​អាជីវករ​ដែល​រំលោភ​ដី​ផ្លូវ​សាធារណ ទាំងអស់ ចូលរួម​សហការ ដើម្បី​ឲ្យ​ក្រុង​បាត់ដំបង​របស់​យើង មាន​បរិស្ថាន​ស្អាត និង មាន​របៀបរៀបរយ​។

​យ៉ាងណា​ការលក់ដូរ​នៅលើ​ចិញ្ចើមផ្លូវ​សាធារណៈ​ក្នុង​ក្រុង​បាត់ដំបង គឺ​មិនសូវ​ជា​ល្អ​នោះទេ ។ បើទោះបី​ជាមាន​អា​ជ្ងា​ធរ ចុះ​កែសម្រួល​ដល់​បងប្អូន​អ្នកលក់​ក៏ដោយ ក៏​នៅតែមាន​អ្នកលក់​មួយចំនួន​តូច រំលោភ​យក​ចំណីផ្លូវ​សាធារណៈ ធ្វើ​អាជីវកម្ម​ដដែល ហើយ​ការលក់ដូរ​មិន​ត្រឹមត្រូវ​នេះ វា​អាច​បង្កអោយមាន​ផលប៉ះពាល់​ច្រើន ដូចជា​គ្រោះថ្នាក់​ផ្សេងៗ កកស្ទះ​ចរាចរណ៍ និង អនាម័យ​បរិស្ថាន​ផងដែរ​។ យ៉ាងណា​ពលរដ្ឋ​សុំអោយ​អាជ្ញាធរ​ពាក់ព័ន្ធ ពង្រឹង​បន្ថែមទៀត​ពី​បញ្ហា​នេះ ដើម្បី​សម្រួល​ដល់​ការលក់ដូរ របស់​អាជីវករ និង អ្នកធ្វើដំណើរ​ផង ។

បច្ចុប្បន្ន​គេ​សង្កេតឃើញថា​៖ កំណើន​នៃ​ការលក់ដូរ​របស់​អាជីវ​ករ​ច្រើន ដើម្បី​បំពេញតម្រូវការ​អ្នកប្រើប្រាស់ និង ទទួលទាន​របស់​ពល​រដ្ឋ ។ ប៉ុន្តែ​អ្វីដែល​គួ​កត់សម្គាល់​នោះ​គឺ មានការ​លក់ដូរ​ជាច្រើន​នៅលើ​ចិញ្ចើម​ផ្លូ​សាធារណៈ នៅក្នុង​ក្រុង​បាត់ដំបង ពិសេស​គឺ នៅពេល​ល្ងាច ដែល​ធ្វើអោយប៉ះពាល់​ដល់ ការធ្វើដំណើរ ស្ទះផ្លូវ និង អាច​បង្ក​ជា​គ្រោះថ្នាក់​ផ្សេងៗ​បាន ដែល​ពលរដ្ឋ​ចង់អោយ​អាជ្ញាធរ​មានការ​ដោះស្រាយ ។​

​អត្ថបទ​៖ លោក ឈឿន ថៃ​កឿ​