ដំណើរការនៃការរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ និង ការផាកពិន័យ

កាលពី​ថ្ងៃទី ១ ខែឧសភា អគ្គស្នងការ​នគរបាល​ជាតិ បានប្រកាស​ពី​ការ​រឹតបន្តឹង ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក នៅ​ទូទាំងប្រទេស ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរ​ណ៌ ដែល​តែងតែមាន​កើតមានឡើង តាម​ដងផ្លូវ បណ្ដាល​ឲ្យ​ខាត់​ថវិកាជាតិ បន្សល់​នៅ ពិការភាព បាត់បង់​អាយុជីវិត និង​ព្រ​ទ្យ​សម្បត្តិ​ជាច្រើន​ទៀត ។​

​ការអនុវត្ត​ន៏​ច្បាប់​ចរាចរ​ណ៌​គោក​នេះ មាន​ប្រជាពលរដ្ឋ​មួយចំនួន បាន​អបអរសាទរ ដោយ​អនុវត្ត​នេះ​អាច​បង្កា​គ្រោះថ្នាក់ នានា ដែល​កើតឡើង​ពី​ការមិន​គោរព​ច្បាប់ ។  ​តែ​ក៏មាន​ប្រជាពលរដ្ឋ​មួយចំនួនទៀត ហាក់​មិន​ពេញចិត្ត និង ការ​រឹតបន្ដឹង ច្បាប់​ចរាចរ​ណ៏​ផ្លូវគោក​ថ្មី​នេះ ដោយ​ការផ្សព្វផ្សាយ​មិនទាន់បាន​ទូលំទូលាយ​និង​ការផាកពិន័យ​មានតម្លៃ​ថ្លៃ​ជាដើម​។​

​អ្នកគ្រូ សា​មឿ​យ មឿត អាយុ​៤០​ឆ្នា ជា​ពលរដ្ឋ រស់នៅ​ភូមិ​ឃុំ​កំពង់ព្រះ បាន​លើកឡើងថា​៖​ការអនុវត្ត​ច្បាប់​ចរាចរ​ណ៌​នេះ​ល្អ ព្រោះ​វា​ជួយ​ឲ្យ​អ្នក​ដែល​មិន​ពាក់មួក​ងា​យមក​ពាក់មួក​ឡើងវិញ ដើម្បី​ការពារ ពី​គ្រោះថ្នាក់​ចរាចរ​ណ៌​ណាមួយ​ដែលមាន​កើតឡើង ។​

​មាន​អាយុ​២៨ កញ្ញា វណ្ណា វ៉ាន់ រស់នៅ​ស្រុក​សង្កែ បាន​លើកឡើងថា​៖ ការយល់ឃើញ​របស់​ក​ញ្ញា​  តម្លៃ​ផាកពិន័យ ហាក់​មានតម្លៃ​ខ្ពស់​ពេក ។ ចំពោះ​រឿង​ម៉ូតូ​ហាម​មិន​ឲ្យ​ជិៈ​បីនាក់​នោះ ក៏​មិន​សមរម្យ​ដែល ព្រោះ​ពលរដ្ឋ​ខ្លះ មួយ​ផ្ទះ​គាត់ មាន​ម៉ូតូ​ជិៈ​តែមួយ​គ្រឿង ហើយ​គាត់​ជិៈ​បីនាក់​ក៏​ជិៈ​ទៅ​ចុះ តែ​សំខាន់​ឲ្យ​តែ​គាត់​ជិៈ​មាន​ពាក់មួក​សុវត្ថិភាព​ត្រឹមត្រូវ​ទាំងអស់គ្នា ។​

​លោក ហេង ប៊ុនលី ប្រធានការិយាល័យ​ដឹកជញ្ជូន នៃ​មន្ទីរ​សាធារណៈ ខេត្តបាត់ដំបង​បាន​លើកឡើងថា​៖ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ​ជាច្រើន បាននាំគ្នា​សម្រុក មក​ទទួល​សេវា នៅ​ចំណុច ខ្វះ​ខាត់​ដើម្បី​កុំ ឲ្យ​ប៉ូលិស​ផាកពិន័យ ឬក៏​មាន​បញ្ហា​ផ្សេងៗ ជាពិសេស​សម្រុក​មក​ធ្វើ​ប័ណ្ណបើកបរ លើ​ម៉ូតូ​ធំ​ដែលមាន​កម្លាំង​ម៉ាស៊ីន​លើស ចាប់ពី​១២៥​សេ​សេ​ឡើងទៅ នៅក្នុង​នោះ​មាន​ម៉ូតូ​កង់​បី រ​ម៉ុក​ស​ន្ដោ​ក​ម៉ូតូ​ក៏បាន​សម្រុក​មក​ធ្វើ​ផងដែរ​។​

​ការ​រឹតបន្តឹង​និង​ការអនុវត្តន៍​ច្បាប់​ចរាចរណ៍​នេះ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរ​ណ៏​នៅ​ទូរ​ទៅ​ប្រទេស ក៏ដូចជា​នៅ​ខេត្តបាត់ដំបង ផ្ទាល់ ។​តែ​យ៉ាង​ក៏ដោយ​ពលរដ្ឋ​ទាមទារ​ឲ្យ​មន្ដ្រី​ចរាចរ​ណ៌ និង​មន្ដ្រី​ពាក់ព័ន្ធ​ទាំ​អស់ ត្រូវយក​ចិត្ត​ដាក់​បន្ថែមទៀត និង អនុវត្ត​ន៌​ច្បាប់​នេះ​ប្រកបដោយ​ក្រម​សីល​ធ​ម៍ ដោយ​ប្រើ​កាយ​វី​ការ​សមរម្យ ដោយ​មិន​ប្រើ​ពេញ​ពេ​ច​ន៏ អ​សី​លធ​ម៏ និង​សោះ​កកោះ​ជាដើម ។​

អត្ថបទ៖ ឈឿន ថៃកឿ