អាជ្ញាធរ​ឃុំ​ត្រា​ង សន្យារ​ទទួល​បំរើសេវា​ជូន​ពលរដ្ឋ ២៤ ម៉ោង​

ខេត្ដ​បាត់ដំបង​៖ អាជ្ញាធរ​ឃុំ​ត្រា​ង ស្រុក​កំរៀង​បាន​ឆ្លើយតប​ទៅកាន់​ពលរដ្ឋ​ដែល​មាន​បញ្ហា​រឿង​ធ្វើ​សំបុត្រ​កំណើត​មាន​ការយឺតយ៉ាវ ដោយសារ អ្នក​រៀបចំ​ធ្វើ​ឯកសារ​មាន​តិច នឹង​ពលរដ្ឋ​មក​ស្នើរ​សុំ​ធ្វើ​សំបុត្រកំណើត មាន​ចំនួន​ច្រើន ប៉ុន្ដែ​នឹង​ព្យាយាម​ជួយ​សម្រួល​ដើម្បីឲ្យ​ទាន់​តាម​តម្រូវការរ​បស់​ពលរដ្ឋ​។​

​លោកស្រី រី ហេង មេឃុំ​ត្រាង ស្រុក​កំរៀង ខេត្ដ​បាត់ដំបង បាន​ថ្លែង​នៅក្នុង​កម្ម​ពិធី សន្ទនា​មតិ របស់​វិទ្យុជាតិ​ចំការចេក​បាត់ដំបង នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ថា បញ្ហា​ធ្វើ​សំបុត្រកំណើត គឺ​ខាង​ក្រុមការងារ​របស់​លោកស្រី​មិនដែល យក​ថវិការ​ពីរ​ពលរដ្ឋ​ឡើយ​។

​លោកស្រី​ថ្លែងថា ៖«​ចំពោះ​បញ្ហា​កកស្ទះ​ដោយសារ អ្នកសរសេរ​ឯកសារ មាន​តិច ពលរដ្ឋ​ស្នើរ​សុំ​ធ្វើ​ច្រើន ប៉ុន្តែ​យ៉ាងណា​ពេល​ខ្លះ​លោក​ស្រី​ក៏​បាន​ជួយ​សម្រួល ឲ្យទាន់​តម្រូវកា​ររបស់ ពលរដ្ឋ​ផងដែរ »​។

​ចំណែក លោក ម៉ឺន ម៉ាន់ នាយប៉ុសនគរបាល ឃុំ​ត្រាង​ក៏​បានឲ្យ​ដឹង​នៅក្នុង​កម្មពិធី​សន្ទា​មតិ​ផងដែរ​ថា សំរាប់​សៀវភៅ​គ្រួសារ​គឺ មាន​ការខ្វះខាត បន្តិចបន្តួច តែ​សំរាប់​សៀវភៅ​ស្នាក់នៅ គឺ​តែងតែមាន​ធ្វើ​ជូន​ពលរដ្ឋ​បាន​គ្រប់​ចំនួន ហើយ​នៅពេល អត្តសញ្ញាណប័ណ្ណ ឬ​សៀវភៅ​គ្រួសារ ធ្លាក់​មក ខាង​នគរបាល​តែងតែ​យក​ផ្ដល់​ជូន​ពលរដ្ឋ ដល់​ផ្ទះ​តែ​ម្ដង “​។​

​លោក​ក៏​បាន​ឆ្លើយតប​ទៅ​បញ្ហា​ពលរដ្ឋ​លើកឡើងថា ពេល​ទៅ​ស្នើរ​សុំ ធ្វើ​អ្វីមួយ​មាន​ការលំបាក និង​អ្នក​រៀបចំ​ឯកសារ មាន​សម្ដី​អសុរោះ ថា​៖ «​សំរាប់ នគរបាល​ឃុំ​ត្រាង​គឺ​មិន​ដែល​ប្រើ​ពាក្យ ឬ​មាន​វិវាទ​មួយ​ពលរដ្ឋ​ឡើយ​»​។​

​លោក​បាន​បន្តថា ៖«​សម្រាប់​តម្រូវ របស់​ពលរដ្ឋ ប៉ុស្តិ៍​នគរបាល​ឃុំ​ត្រា​ង ចាំ​ទទួល​បំរើសេវា​ជូន ២៤ ម៉ោង ចំណែក​លេខ​ទូរស័ព្ទ គឺ​ខាង នគរបាល​បាន​ចែក​ជូន​គ្រប់ ផ្ទះ​ពលរដ្ឋ​ដើម្បី​ទំនាក់ទំនង​គ្រប់ ៩​ភូមិ​»​។

​ពលរដ្ឋ​រស់​នៅក្នុង​ឃុំ​ត្រា​ង បាន​អះអាង​ថា សំរាប់​វិធានការ​របស់ ភូមិ ឃុំ​គឺ​ពលរដ្ឋ​មិនសូវ​ដឹងលឺ​ឡើយ ចំណែក​រឿង​ស្នើរ​សុំ​ធ្វើ​អ្វី មួយ​លុះត្រាតែ​ជូន​ថវិការ​បន្តិចបន្តួច​ទើប​ការស្នើរ​សុំ​មាន​ការ​រហ័សរហួន​បាន​លឿន​ដូចចិត្ដ​។

​ពលរដ្ឋ​បាន​បន្តថា ៖«​នៅពេល​ស្នើរ​សុំ ធ្វើ​អ្វីមួយ​គឺ​ជួប​បញ្ហា ប្រើ​ពេល​យូរ ហើយ​អ្នក​ធ្វើការ បាន​ប្រើ​សម្ដី​អសុរោះ​ដាក់​គាត់ ដែល​មិន បាន​រៀនសូត្រ​ចេះ​ដឹង​ផង​ដែរ​»​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា នៅក្នុង​ឃុំ​ត្រា​ង មាន​ភូមិ​ចំនួន​៩ មាន​ពលរដ្ឋ​ចំនួន ២១៣៤​គ្រួសារ​៕
​ដោយ បាន ធារ៉ា សារព័ត៌មាន​ប្រជាពលរដ្ឋ​