រថយន្តដឹកកម្មករទៅបេះផ្លែមានបុកជា១ត្រាក់ទ័រក្រឡាប់របួសច្រេីននាក់

Phy Sok, [14.09.21 09:55]


ខេត្តបាត់ដំបង: រថយន្តមួយគ្រឿងដឹកកមមកទៅបេះផ្លែមាន ត្រូវបាន ក្រឡាប់ផ្ងារជេីង បន្ទាប់ពីរបុកជា១ត្រាក់ទ័រ១គ្រឿង បង្កអោយកម្មករជាច្រើននាក់រងរបួស ។ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង ៧ និង ៣០ នាទី ព្រឹក ថ្ងៃទី១៣ កញ្ញា ឆ្នាំ២០២១ លើកំណាត់ផ្លូវជាតិលេខ ៥៧បេ ត្រង់ចំណុចខាងមុខវត្តតាំងយូ ស្ថិតក្នុងភូមិតាំងយូ ឃុំអូរដារ ស្រុកកំរៀង ខេត្តបាត់ដំបង។


បេីតាមការអះអាងពីលោក សុខ ចន្ថា មេភូមិតាំងយូ បានបញ្ជាក់ថានៅមុនពេលកើតហេតុគឺមានរថយន្តមួយគ្រឿង បានដឹកកម្មករជាច្រើននាក់ទៅទិសខាងកើត ដើម្បីទៅបេះផ្លែមៀនក្នុងចំការ លុះមកដល់ត្រង់ចំណុចខាងលើ ក៏បានពើបប្រទះនឹងត្រាក់ទ័រមួយគ្រឿង ក្នុងទិសដៅច្រាស់គ្នា ដែលមានដឹកកម្មករទៅចំការដែរ ប៉ុន្តែភាគីត្រាក់ទ័របានអោយកម្មករជិះនៅលើកាងខាងមុខដោយទំលាក់ជើងចុះក្រោមទាំងអស់គ្នា ។


នៅពេលនោះត្រាក់ទ័រក៏បានបត់ឆ្វេងចូលទៅផ្លូវចំការ ទើបធ្វើអោយរថយន្តបុកត្រូវជ្រុងកាងខាងមុខ បង្កអោយនារីម្នាក់ដែលអង្គុយលើកាងបាក់ជើងទាំងសងខាង ដោយឡែករថយន្តដែលខំបួងចង្កូតតែមិនផុតបានធ្លាក់ទៅលើចិញ្ចើមផ្លូវអូសទៅមុខប្រហែល ៥០ ម៉ែត្រ ទើបក្រឡាប់ផ្ងារជើងតែម្តង និងបានបង្កអោយកម្មករជាច្រើននាក់រងរបួស។ បច្ចុប្បន្នមនុស្សត្រូវបានបញ្ជូនទៅមន្ទីរពេទ្យហើយ ចំណែកមធ្យោបាយទាំង២គ្រឿង ក៏បាននាំយកទៅរក្សាទុកនៅអធិការដ្ឋានជាបណ្តោះអាសន្ន ៕ អត្ថបទ : ភី សុខ