វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី បច្ចេកទេស​ចំរុះ ក្នុងការ​គ្រប់គ្រង​សំរាម ឬ​សំណល់​រឹង​


លោក ទូច វី​ណា អគ្គនាយករង នៃ​អគ្គនាយក ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន បាន​មានប្រសាសន៍ កាលពី​ថ្ងៃទី 3 ខែកញ្ញា នៅ​សាលាខេត្ត​បាត់ដំបង ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី បច្ចេកទេស​ចំរុះ ក្នុងការ​គ្រប់គ្រង សំរាម ឬ សំណល់​រឹង បាន​បញ្ជាក់ថា វគ្គ​បណ្ដុះបណ្ដាល​នេះ ជា​សកម្មភាព​ថ្មី​មួយ​ថែមទៀត ដែល​ជួយ​ជំរុញ និង​បង្កើន​ការយល់ដឹង ក្នុងចំណោម​អ្នក​ដែល​ធ្វើការ ផ្ទាល់​ជាមួយ​សំរាម សំណល់​រឹង​នៅ​កម្ពុជា ដូចជា​អ្នកមើល​សំរាម​នៅ​ទីលាន បុគ្គលិក​ក្រុមហ៊ុន បំរើការ​នៅ​ទីលាន សំណល់ អាជ្ញាធរ​ដែនដី ពិសេស​ក្រុមប្រឹក្សាឃុំ​សង្កាត់ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។​

លោកស្រី សុំ ចិន្តា អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​បញ្ជាក់ថា កន្លងមក ខេត្ត​បាន​ខិតខំ រិះរក​វិធីសាស្ត្រ​នានា ដើម្បី​គ្រប់គ្រង​សំរាម ឲ្យ​បាន​ប្រសើរ​។ ក្នុង​កិច្ចសហការ​ជាមួយ ដៃគូ​នានា ពិសេស​អង្គការ COMPED ការគ្រប់គ្រង​សំរាម ត្រូវបាន​ចែកចេញជា 4 វិធីសាស្ត្រ​ធំៗ​មានដូចជា ការជំរុញ​ការ ញែក​សំរាម​តាម​សហគមន៍ កែលម្អ​ទីលាន​ចាក់​សំណល់ ជំរុញ​ការថែរក្សា តំបន់​បេតិកភណ្ឌ និង​ការគ្រប់គ្រង​សំរាម​នៅ​ទីនោះ និង​ជំរុញ​ការទទួលខុសត្រូវ ចំពោះ​ការ​បំ​ភាយ ឬ​បញ្ចេញ​សារធាតុពុល ពី​ការគ្រប់គ្រង​សំរាម នៅ​ទីប្រជុំជន​។

សំរាម​កើតចេញពី​យើងទាំងអស់គ្នា ដូចនេះ​យើងទាំងអស់គ្នា ត្រូវ​យល់​ឱ្យបាន​ច្បាស់​ពី​សំរាម ពី​ផលប៉ះពាល់​របស់​វា និង​វិធានការ​នានា ដើម្បី​ដោះស្រាយ​។​

អត្ថបទ៖ លោក ម៉ូត វ៉ោយហូ​