អ្នកកាសែត​អូស្ត្រាលី​២​នាក់ រង​ការ​វាយ​ធ្វើបាប ដោយ​ប៉ូលីស​អាមេរិក​ក្នុងអំឡុងពេល​បាតុកម្ម​តវ៉ា​

​នាយករដ្ឋមន្ត្រី​អូស្ត្រាលី បញ្ជា​ឲ្យមាន​ការស៊ើបអង្កេត​លើ​ក្រុម​អ្នកសារព័ត៌មាន​អូស្ត្រាលី ដែល​ត្រូវ​ប៉ូលិស​អាមេរិក វាយ​ធ្វើបាប​អំឡុង​ពេល​តវ៉ា នៅ​រដ្ឋធានី Washington D.C. នា​ថ្ងៃ​អង្គារ​ទី​០២​ខែមិថុនា​។​

​អ្នកកាែត​២​រូប​ដែល​រង​ការ​ធ្វើ​បាប គឺ​អ្នកសារព័ត៌មាន​ម្នាក់ និង​អ្នក​ថត​វីដេអូ​ម្នាក់ ជនជាតិ​អូស្ត្រាលី មក​ពី​ស្ថាប័ន​7News ខណៈ​ពួកគេ​កំពុង​Live​ផ្ទាល់ នេះ​បើ​តាម​សារព័ត៌មាន​ស៊ិន​ហួរ​។​

​តាមរយៈ​វីដេអូ បានបង្ហាញ​ថា ដំបូង​ឡើយ​ប៉ូលិស បាន​វាយ​ទៅលើ​បុរស​ជា​អ្នក​ថត​វីដេអូ ដោយ​ប្រើ​របាំង​ការពារ​កុប្បកម្ម និង​កណ្តាប់ដៃ បន្ទាប់មក​ក៏​បាន​វាយ​ទៅលើ​ស្ត្រី​ជា​អ្នកសារព័ត៌មាន ជាមួយ​នឹង​ដំបង​ប៉ូលិស​។​

​លោក Scott Morrison នាយករដ្ឋមន្ត្រី​អូស្ត្រាលី បាន​ទាក់ទង​ទៅ ស្ថានទូត​អូស្ត្រាលី នៅ​រដ្ឋធានី​របស់​សហ​រដ្ឋ​អាមេរិក ដោយ​ណែនាំ​ឲ្យធ្វើ​ការស៊ើបអង្កេ​ត ទៅលើ​ឧប្បត្តិហេតុ​នេះ​។​

​សាក្សី​ឃើញ​ហេតុការណ៍​ផ្ទាល់ អោយដឹងថា​អ្នកសារព័ត៌មាន​ទាំង​ពីរ​រូប នេះ ត្រូវ​ប៉ូលិស​វាយ​ធ្វើបាប​លើ​ពួកគេ បើ​ទោះបីជា​ពួកគេ​បានបង្ហាញ​ថា ខ្លួន​ជា​ក្រុម​អ្នកសារព័ត៌មាន​ក៏ដោយ​៕

@physok​