គួរអោយអាសូរ ក្មេងប្រុសពីរនាក់ ត្រូវរថយន្តដឹកដី ធន់ធំ កិនស្លាប់ លើផ្លូវជាតិលេខ៥

Phy Sok, [16.08.21 14:54]

 ខេត្តបាត់ដំបង! យ៉ាងហោចណាស់មនុស្ស០២នាក់បានស្លាប់បែកសាច់ខ្ទេចភ្លាមៗយ៉ាងអាណោចអាធ័ម ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយរថយន្តដឹកដីធុនធំ០១គ្រឿងមិនស្គាល់ម៉ាក បានបុកនិងកិនម៉ូតូមួយគ្រឿងយ៉ាងពេញទំហឹងនៅស្រុកថ្មគោល។

សាក្សីនៅកន្លែងកើតហេតុបានប្រាប់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង០៧ និង១៥នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ និងតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចផ្លូវកោង ស្ថិតក្នុងភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ប្រភពដដែលបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ បាត់ដំបង 1.I 5170 បើកបរជិះគ្នាពីរនាក់ចេញពីកន្លែងចាក់សាំង នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីលិចទៅកើត ភ្លាមនោះក៏ស្រាប់តែមានរថយន្តធុនធំកង់ដប់ដឹកដីមួយគ្រឿងពាក់ស្លាក ភ្នំពេញ 3.A 1622 បើកបរដោយបុរសមិនស្គាល់ឈ្មោះ ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចផ្លូវកោងបានបួងចង្កូតបត់ឆ្វេងចូលចាក់ដីឡូ បានជ្រុលទៅបុកនិងកិនម៉ូតូជិ:ឡើងផ្លូវបណ្តាលអោយអ្នកបើកបរឈ្មោះ សឹម សុផាលីន ភេទប្រុស អាយុជាង២០ឆ្នាំ(ស្លាប់) និងអ្នករួមដំណើរម្នាក់ឈ្មោះ អួន រតនា ហៅ ម៉ៅ ភេទប្រុស អាយុ ១១ឆ្នាំ (ស្លាប់)ទាំងពីរនាក់រស់នៅភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ចំណែករថយន្តបានបន្តដាក់ល្បឿនបើករត់គេចខ្លួនបាត់។

ប្រភពបានបញ្ជាក់បន្ថែមថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ ដំបូងឡើយរថយន្តគឺគ្រាន់តែបុកត្រូវក្បាលម៉ូតូអោយដួលតែប៉ុណ្ណោះ ប្រសិនបើរថយន្តជាន់ហ្វ្រាំងក៏មិនបណ្តាលអោយមានមនុស្សស្លាប់ដែរ ប៉ុន្តែរថយន្តបានបន្តល្បឿនឡើងកិនម៉ូតូនិងមនុស្សអូសជាច្រើនម៉ែត្រ ទើបបណ្តាលអោយមនុស្សស្លាប់រួចយកដីទៅបែនចោល និងបន្តបើករត់ តែត្រូវក្រុមគ្រួសារសាច់ញាតិជនរងគ្រោះជិះម៉ូតូដេញតាមស្វែងរកភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុធ្វើការវាស់វែង និងដឹកសាកសពទាំងពីរនាក់ពូនិងក្មួយប្រគល់អោយសាច់ញាតិយករៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូដែលខ្ទេចខ្ទីត្រូវបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តរងចាំដោះស្រាយតាមផ្លូវច្បាប់ ដោយឡែករថយន្តនិងជនបង្ក សមត្ថកិច្ចបានដាក់កម្លាំងតាមដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕