ក្មេងពីរក្រុមបានប្រយុទ្ធគ្នា ម្ខាងស្លាប់ម្នាក់និងម្ខាងទៀតរបួសម្នាក់ នៅផ្សារទំនើបភួពុយ ក្រុងបាត់ ដំបង

Phy Sok, [06.09.21 10:57]

សមត្ថកិច្ចនៃស្នងការនគបាលខេត្តបាត់ដំបង បាននាំយុវជនពីរនាក់ខាងភាគីរងគ្រោះ នៅក្នុង ហេតុការណ៍ កាប់គ្នាកាលពីយប់នៅផ្សារទំនើបភួពុយ មកធ្វើការចង្អុលបង្ហាញ និង បង្ហាញ វត្ថុតាងនៅកន្លែងកើតហេតុ នាព្រឹកថ្ងៃទី ៦ខែកញ្ញា ដើម្បីឈានទៅឃាត់ខ្លួនជនដៃដល់។

យុវជនពីរនាក់ដែលកម្លាំងព្រហ្មទ័ណ្ឌកម្រិតធ្ងន់នៃស្នងការនគបាលខេត្តបាត់ដំបង សហការ ជាមួយមន្រ្តីំជំនាញ នាំមកចង្អុលបង្ហាញនោះ មានឈ្មោះ ឆិល ឡងឌី អាយុ ១៨ឆ្នាំ រស់នៅភូមិ ទួលតាឯកសង្កាត់ទួលតាឯកក្រុងបាត់ដំបង និង ម្នាក់ទៀតឈ្មោះ វី ចិន្តា អយុ១៨ឆ្នាំ រស់នៅ សង្កាត់ចំការសំរោងក្រុងបាត់ដំបង ។

ក្មេងប្រុសទាំងពីរនាក់ខាងលើនេះ បានអោយអះអាងថា ក្រុមខ្លួនមានគ្នា៥នាក់បានជិះម៉ូតូបីគ្រឿង ចេញពីកម្មវិធីឡើងផ្ទះមិត្តភ័ក្រ្ត មកររកទិញបារីជក់ នាម៉ោងប្រហែល៩យប់ថ្ងៃទី០៥ខែកញ្ញា ស្រាប់តែ មកដល់ចំណុចកើតហេតុក្បែរអាគារផ្ទះល្វែងកំពុងសាងសង់ ក្នុងផ្សារទំនើបភួពុយ ឃើញយុវជនបីនាក់ ជិះម៉ូតូពណ៌ស ស្អែកថាហ្អែងជិះម៉ូតូស្វេចស្វាចម្លេះហ្អា ! ក្រោយមកក្រុមខ្លួនជិះធម្មតា ក៏ក្រុមនោះ បានទាញកាំបិតដេញកាប់តែម្តង ។យុវជនខាងលើនេះបន្ថែមថាពេលនោះ ក្រុមខ្លួនបាន ទាញដុំថ្ម គប់តបត ដែរដើម្បីការពារខ្លួន ដោយបានគប់ចំភាគីម្ខាងទៀតនោះរងរបួស ចំណែកមិត្តភ័ក្រ្ត របស់ខ្លួន ម្នាក់ឈ្មោះ ហ៊ាង វិសាល អាយុ១៧ឆ្នាំ ត្រូវក្រុមនោះកាប់ចំជាច្រើនកាំបិត ត្រង់ក្បាល និង ដៃ ជាដើម បណ្តាលអោយស្លាប់បាត់បង់ជីវិត ។

ទោះបីយ៉ាងណានេះគ្រាន់តែជាការអះអាងរបស់ភាគីម្ខាង ដែលអះអាងថាក្រុម ខ្លួនជា ជនរងគ្រោះប៉ុណ្ណោះ ខណៈសមត្ថកិច្ចកំពុងតែដុតដៃដុតជើង ធ្វើការស្រាវជ្រាវនិង ប្រមូលភ ស្តុតាងនៅឡើយ។

លោក វ៉ាន់ តារានាយរងការិយាល័យព្រហ្មទ័ណ្ឌកម្រិតធ្ងន់ នៃស្នង ការនគបាលខេត្តបាត់ដំបង ដែលចុះមកដល់កន្លែងកើតហេតុ បានអោយដឹងថា សមត្ថកិច្ចបាន ធ្វើការឃាត់ខ្លួនភាគីដៃដល់បីនាក់ ក្នុងចំណោម៥នាក់ មកកាន់ស្នងការន គបាលខេត្តដើម្បីធ្វើការសាកសួរហើយ និង កំពុងបន្តធ្វើការ ស្រាវជ្រាវនៅឡើយ ៕ ភី សុខ