ក្មេង​ទំនើង​ពីរ​ក្រុម​កាប់​ចាក់​គ្នា​មាន​អ្នក​ដេកពេទ្យ​ផឹកថ្នាំ មាន​អ្នក​ជាប់​ទ្រុង​និង​មាន​អ្នក​រត់​គេចខ្លួន​

​អ្នក​ភូមិ​មាន​ការភ្ញាក់ផ្អើល​និង​ភិតភ័យ ខណៈ​ដែល​ក្មេង​ទំនើង​ពីរ​ក្រុម​ប្រដាប់​ដោយ​កាំបិត ដេញ​កាប់​ចាក់​គ្នា​បណ្តាលអោយ​ក្មេង​ទំនើង​មួយក្រុម​រងរបួស​ធ្ងន់​ស្រាល​ចំនួន​បីនាក់ កាលពី​ម៉ោង​ជិត​៦​ល្ងាច​ថ្ងៃ​ទី​១៤​ខែ​មេសា​ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​បឹង​ចែង ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្ត​បាត់ដំបង​។​

​តាមផេក​ស្នងកា​រនគបាលខេត្ត​បាត់ដំបង​ចុះផ្សា​យមុន​នេះ​បន្តិច​បានបញ្ជាក់​ថា ក្រោយពី​ក្រុម​ខ្លួន​រងរបួស ពួកគេ បាន​ជិះ​ម៉ូតូ​គេចខ្លួន​មកដល់ ភូមិ​សំរោង ឃុំ​ស្នឹង ស្រុក​បាណន់​ក៏​ស្រាប់តែ ក្រុម​ដដែល​បាន​ជិះ​តាម​មក​ទាន់ ហើយ​ធ្វើ​សកម្មភាព​វាយបំផ្លាញ ម៉ូតូ​របស់​ក្រុម​រងរបួស​០១​គ្រឿង ម៉ាកវីវ៉ា ពណ៌​ស ពាក់​ស្លា​ល​លេខ ភ្នំពេញ 1C.8555 របស់​ជនរងគ្រោះ​ឈ្មោះ ណង សុ​ថៃ​លិក បណ្ដាលអោយ​ខូចខាត​យ៉ាងដំណំ ។​

​ក្រោយពី​ទទួលបាន​ព័ត៌មាន កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ធ្វើ​ការស្រាវជ្រាវ​ចុះ​ចាប់ខ្លួន​បាន​ក្មេង​ទំនើង​ម្នាក់ ដែល​ជា​ភាគី​បង្ក​អោយ​ភាគី​ម្ខាង​ទៀត​មាន​របួស ហើយ​សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ​រក​ក្រុម​ក្មេង​ទំនើង​បន្ថែមទៀត ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​។​

​ជនសង្ស័យ​ជា​ក្មេង​ទំនើង ត្រូវ​ឃាត់ខ្លួន​មាន ឈ្មោះ យឿន សុខ​លីន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ក្រពើ​ជើង ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្ត​បាត់ដំបង ។​

​ចំណែក​ក្រុម​ក្មេង​ទំនើង​ម្ខាង​ទៀត​ដែល​រងរបួស​បី​នាក់​មាន​ឈ្មោះ ១-​ឈ្មោះ ប៉ិច ធា​រា ភេទ​ប្រុស អាយុ ១៩ ឆ្នាំ​រស់ នៅ​ភូមិ​អង្គ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង​ខេត្ត​បាត់ដំបង​(​របួសស្រាល​)​។​
២-​ឈ្មោះ ណង សុ​ថៃ​លិក ភេទ​ប្រុស អាយុ ២០​ឆ្នាំ នៅ​សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង​ខេត្ត​បាត់ដំបង ( របួសស្រាល )​។​
៣-​ឈ្មោះ វ៉ាន់ សុធី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​(​របួសធ្នន់ ) ។​

​សមត្ថកិច្ច​បញ្ជាក់​ថា​ជ​ន​បង្ក​អាច​ជាប់ចោទ​ពីបទ បង្ក​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស និង​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដ៏​ទៃ ៕
​អត្ថបទ​ភី សុខ​
​ប្រភព​ស្នងការ​ខេត្ត​