ព្រាន​ពីរ​នាក់ រួម​ទាំង​វត្ថុតាង​សត្ខ​ឈ្លូស​ងាប់​២​ក្បាល​និង​ក្តាន់​ញែ​ង​១​ក្បាល​រួមទាំង​កាំភ្លើង​ឆ្នៃ ត្រូវ​ចាប់ខ្លួន​

​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២០ មន្ត្រី​ឧទ្យានុ​រក្សឧ​ទ្យាន​ជាតិវើន​សៃ​-​សៀម​ប៉ាង ស្រុក​វើន​សៃ បាន​ចុះ​ល្បាត និង​ស្ទាក់​ចាប់​ករណី​បរបាញ់​សត្វព្រៃ​ខុស​ច្បាប់​ក្នុង​តំបន់​ការពារ​របៀង​អភិរក្ស​ជីវចម្រុះ ស្ថិតក្នុង​ស្រុក​វើន​សៃ ខេត្ត​រតនគិរី​។​

​ក្នុង​នោះ​ក្រុម​ការងារ​បាន​ពិនិត្យ​កន្លែងកើតហេតុ​ជាក់ស្តែង ឃើញ​មាន អាវុធ​កែច្នៃ​ប្រើ​រំសេវ​ជាតិ​ផ្ទុះ ចំនួន​០២​ដើម រំសេវ​មួយ​ប្រអប់​តូច គ្រាប់​វាល​កង មួយ​ប្រអប់​តូច និង​ឈ្លុស ចំនួន​០២​ក្បាល ក្តាន់​ញ៉ែង​ចំនួន​០១​ក្បាល​។ គួរ​ឱ្យ​ដឹងថា ជនសង្ស័យ​មាន​ពីរ​នាក់​គឺ ឈ្មោះ អាង ប៊ុន និង​ឈ្មោះ ពឺត ចិត្ត​។ ដោយឡែក​វត្ថុតាង​សត្វព្រៃ​ទាំង​បី​ក្បាល ត្រូវ​បាន​ដុត​កម្ទេច​ចោល​នៅនឹងកន្លែង ហើយ​អាវុធ​កែឆ្នៃ​ចំនួន​០២​ដើម រំ​សែ​វ​០១​ប្រអប់​តូច និង​គ្រាប់​វាល​កង ត្រូវបាន​យក​មក​រក្សាទុក​នៅ​មន្ទីរ​បរិស្ថាន​បណ្តោះអាសន្ន​។ ចំណែក​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ មន្ទីរ​បាន​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​និតិ​វី​ធី​ច្បាប់​៕
​ប្រភព ក្រសួង​បរិស្ថាន​