រថយន្តព្រលះម៉ូតូពីរគ្រឿងស្លាប់១និងរបួសធ្ងន់ស្រាល២នាក់នៅស្រុកភ្នំព្រឹក

យ៉ាងហោចណាស់ម្ចាស់ម៉ូតូម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុនិង២នាក់ទៀតរងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍គ្រោះចរាចរណ៍មួយដែលមានរថយន្ត១គ្រឿងបុកជាមួយម៉ូតូ២គ្រឿងកាលពីថ្ងៃទី១៩.ខែកុម្ភះឆ្នាំ២០២១នៅចំណុចភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

សាក្សីបានអោយដឹងថាមុនពេលកើតហេតុមានរថយន្ត១គ្រឿងម៉ាកនីសាន់ពណ៍ទឹកប្រាក់គ្មានស្លាកលេខបើកចេញពីផ្លូវលំឡើងមកផ្លូវជាតិមិនប្រុងប្រយ័ត្នក៍ទៅបុកម៉ូតូ២គ្រឿងដែលជិះមកពីទិសខាងជើងទៅត្បូង ។ក្នុងនោះម៉ូតូ១គ្រឿងម៉ាកសងឌ្រីមពណ៌ខ្មៅសេរី២០២០ពាក់ស្លាកលេខ បាត់ដំបង1AM 5877ជិះគ្នា២នាក់បណ្តាលឲ្យម្នាក់ស្លាប់នៅនឹងកន្លែងនិងអ្នករួមដំណើររបួសធ្ងន់និងម៉ូតូ១គ្រឿងទៀតជិះម្នាក់ឯងម៉ាកសង់ឌ្រីមពណ៌ខ្មៅ

សេរី២០២១ពាក់ស្លាកលេខ បាត់ដំបង 1AM 5890 ( របួសស្រាលមិនពាក់មួកសុវត្តិភាព)។សមត្ថកិច្ចឲ្យដឹងថាជនរងគ្រោះដល់ស្លាប់ជាអ្នកបើកម៉ូតូមានឈ្មោះភោគ បញ្ញាភេទប្រុសអាយុ16ឆ្នាំនៅភូមិភ្នប្រាំពីរ ឃុំបួរស្រុកភ្នំព្រឹកខេត្តត្តបាត់ដំបង។ចំណែកអ្នករបួសធ្ងន់ឈ្មោះជា សុជាតិភេទប្រុសអាយុ16ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា(អ្នករួមដំណើរបួសធ្ងន់មិនពាក់មួកសុវត្តិភាពទាំង២នាក់)។រីឯអ្នករបួសស្រាលជាអ្នកបើកម៉ូតូ១គ្រឿងទៀតឈ្មោះវ៉ាត ឧត្តម ភេទ ប្រុស អាយុ១៥ឆ្នាំរស់នៅភូមិអូរដាឃុំបួរស្រុកភ្នំព្រឹក ។ដោយឡែកអ្នកបើកបររថយន្តមានឈ្មោះងិន ប្រុសភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិថ្លុកសង្កែឃុំសេរីមានជ័យស្រុកសំពៅលូនខេត្តបាត់ដំបង.។

បច្ចប្បន្ននេះអ្នករបួសទាំង២នាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្បង្អែកស្រុកសំពៅលូន ចំណែកអ្នកស្លាប់ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។សមត្ថកិច្ចអោយដឹងថារថយន្តនិងម៉ូតូ២គ្រឿងត្រូវបញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តចាត់ការតាច្បាប់៕