រហូតម៉ោង ១០ព្រឹក ថ្ងៃទី ២៣ មីនា ២០២០ យើងរកឃើញអ្នកជំងឺ COVID-19 ២ករណីទៀតហើយ សរុបទាំងអស់ចំនួន ៨៦ នេះបើតាម នាយកដ្ឋានប្រយុទ្ធជំងឺឆ្លងCDC ដែល វិទ្យុជាតិកម្ពុជាខេត្តបាត់ដំបង(ចំការចេក)ទើបទទួលបាន។
ករណីថ្មីនេះនៅខេត្តកំពង់ចាម១ករណី និង ខេត្តកោះកុង១ករណី ។
ក្រសួងបញ្ជាក់ថា យើងបានព្យាបាលជាពីរនាក់ហើយគឺជនជាតិចិន១នាក់ និងជនជាតិអង់គ្លេស១នាក់ ។ យើងពុំទាន់រកឃើញភ័ស្តុតាងបញ្ជាក់ថាមានការឆ្រហូលងក្នុងសហគមន៍នៅឡើយទេ តែលទ្ធភាពនឹងអាចកេីតមានឡើង ។
អត្ថបទ៖ ភី សុខ