រកឃើញ​ថែម​២​ករណី​ទៀត លើ​ជនជាតិ​ម៉ាឡេស៊ី តួលេខ​អ្នក​ឆ្លងកូវី​ដ​១៩​សរុប​កើន​ដល់​៩៨​នាក់​

     

​ក្រសួង​សុខាភិបាល​កម្ពុ​ជា បាន​រក​ឃើញ​អ្នក​ឆ្លង​មេ​រោគកូ​វីដ​១៩ (COVID-19) ថ្មី​ចំនួន​០២​នាក់​បន្ថែមទៀត ធ្វើឱ្យ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​១៩ នៅក្នុង​ប្រទេស​កម្ពុជា បាន​ឡើងដល់​៩៨​នាក់​ហើយ គិត​ត្រឹម​យប់​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០២០​នេះ ។​

​ករណី​ឆ្លង​ថ្មី​នៅ​ថ្ងៃនេះ ត្រូវបាន​រកឃើញ​នៅលើ​ខ្លួន​ជនជាតិ​ឥណ្ឌូនេស៊ី​២​នាក់ គឺ​បុរស​អាយុ​៤១​ឆ្នាំ និង​បុរស​អាយុ​៤៤​ឆ្នាំ ដែល​បាន​ចូលមក​កម្ពុជា ក្នុង​ខេត្ត​សៀមរាប បន្ទាប់ពី​ពួកគេ​បាន​ធ្វើតេស្ត​ឃើញ​មានកូ​វីដ​១៩ នៅ​ប្រទេស​ថៃ​។ ដោយឡែក ករណី​ព្យាបាល​ជាសះស្បើយ​វិញ គឺ​នៅក្នុង​ខេត្ត​កោះកុង ដែល​មាន​អ្នកជំងឺ​កូវី​ដ​អាយុ​៥៧​ឆ្នាំ មាន​ទីលំនៅ​ខេត្តកំពត​។​

​ក្រសួង​បញ្ជាក់ថា ថ្ងៃនេះ​ក៏​មាន​អ្នកជំងឺ​ដែល​ត្រូវបាន​ព្យាបាល​ជាសះស្បើយ​ពី​ជំងឺ​កូវី​ដ​១៩ ចំនួន​០១​នាក់​ទៀត​ផង​ដែរ​។​

​ក្រៅពី​ករណី​ខាងលើនេះ ក្រសួង​សុខាភិបាល ក៏​បាន​រកឃើញ​មាន​បុរស​ជនជាតិ​ស៊ុយអែត​ម្នាក់ទៀត ដែល​មាន​វិជ្ជមាន​ជំងឺ​កូវី​ដ​១៩ ប៉ុន្តែ​បុរស​នេះ​បាន​ចាកចេញ​ពី​កម្ពុជា​ផងដែរ កាលពី​យប់​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០២០​ម្ល៉េះ ដោយ​ករណី​នេះ​មិន​រាប់​បញ្ចូល​ជា​ករណី​ថ្មី នៅក្នុង​ប្រទេស​កម្ពុជា​ឡើយ​។​

@physok​