ជនសង្ស័យលួចម៉ូតូសកម្ម២នាក់ត្រូវសមត្ថកិច្ចក្របួចជាបន្តបន្ទាប់

Phy Sok, [17.08.21 12:59]

សមត្ថកិច្ចបានរៀបចំបញ្ជូនជនសង្ស័យលួចម៉ូតូនាក់ ទៅកាន់តុលាការខេត្ត បន្ទាប់ពីស្រាវជ្រាវចាប់ឃាត់ខ្លួនជាបន្តបន្ទាប់។


លោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល បាន ដឹកនាំ កម្លាំង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប បាន សហការជាមួយ កម្លាំង អធិការដ្ឋាន នគរបាល ស្រុក មោងឫស្សី ដែល ដឹកនាំ ដោយ លោក វរសេនីយ៍ឯក ស គឹមឡុង ជា ជាអធិការ
បានស្រាវជ្រាវធ្វេីការនាំខ្លួនជនសង្ស័យ ចំនួន ០១ នាក់ មក កាន់ ស្នងការដ្ឋាន ឈ្មោះ សេង វីឡៃ ភេទប្រុស អាយុ ២៦ ឆ្នាំ មានទីលំនៅ ភូមិ វត្តតាមិម ឃុំ អូរដំបង ១ ស្រុកសង្កែ ខេត្ត បាត់ដំបង បាថ្ងៃទី១៥ ខែ សីហា ឆ្នាំ ២០២១ វេលាម៉ោង ១៣:១០ នាទី នៅ ចំណុច ភូមិ កន្សៃបន្ទាយ ឃុំ មោង ស្រុក មោងឫស្សី ខេត្តបាត់ដំបង។

លោកគឹមសុងបញ្ជាក់ថាក្រោយ មកសមត្ថកិច្ចធ្វេីការស្រាវជ្រាវរហូតដល់ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២១ វេលាម៉ោង ០៩:៣០ នាទី នៅ ចំណុច ស្ថិតក្នុង ភូមិ អូរមុនី ១ ឃុំ អន្លង់ វិល ស្រុក សង្កែ ខេត្ត បាត់ដំបង កម្លាំង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប សហការ ជាមួយ កម្លាំង អធិការ ដ្ឋាន នគរ បាល ស្រុក សង្កែ ក៏ បាន ធ្វេីការ នាំខ្លួន ជនសង្ស័យ ចំនួន ០១ នាក់ ទៀត ឈ្មោះ រូន សម្បត្តិ ហៅ ញ៉ូវ ភេទប្រុស អាយុ ២៤ ឆ្នាំ មានទីលំនៅ ភូមិ អូរមុនី១ ឃុំ អន្លង់វិល ស្រុក សង្កែ ខេត្ត បាត់ដំបង ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យ ខាងលេី បាន ចូលរួម ធ្វេី សកម្មភាព លួច យក ម៉ូតូ ម៉ាក HONDA SCOOPY ពណ៌ ស ស៊េរីឆ្នាំ ២០១៣ លេខតួ-ម៉ាស៊ីន 8018614 ពាក់ ស្លាកលេខ បាត់ដំបង 1Q – 0555 កាលពី ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង ១៨:១០ នាទី នៅ ចំណុច ភូមិ ព្រែកមហាទេព សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ដែល ជា របស់ ជនរងគ្រោះ ឈ្មោះ ជិន ប៉ូច ភេទស្រី អាយុ ៤០ ឆ្នាំ មានទីលំនៅ ចំណុច កេីតហេតុ ខាងលេី ។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូត វត្ថុតាង ដកហូត រួម មាន ៖
– ម៉ូតូ ០១ គ្រឿង ម៉ាក ហុងដា ស្កុបពី ពណ៌ ស បាញ់ ថ្នាំ ពណ៌ ខ្មៅ ខៀវ លេខ តួ -ម៉ាស៊ីន 8018614 គ្មាន ស្លាកលេខ ។

បច្ចុប្បន្ន ការិយាល័យ ជំនាញ កំពុង តែ ធ្វេីការ កសាងសំណុំរឿង ដេីម្បី បញ្ជូន ទៅ សាលាដំបូង ខេត្ត បាត់ដំបង ចាត់ការ បន្ត តាម នីតិវិធី ។ភី សុខ