ឃាត់ខ្លួនស្រីស្អាត២នាក់ បង្កើយអាខោនហ្វេសប៊ុកក្លែងក្លាយ ឆាតបោកលុយអ្នកដ៏ទៃ

Phy Sok, [05.08.21 17:56]

មន្រ្តីកងរាជអាវុធហត្ថខេត្តបាត់ដំបង សហការជាមួយមន្រ្តីអាវុធហត្ថខេត្តកំពង់ធំ ឃាត់ខ្លួនស្រីស្អាត២នាក់ចំណុចភូមិរំចេក3 សង្កាត់រតនៈក្រុងនិងខេត្តបាត់ដំបង ពាក់ព័ន្ធនិងឆបោកលុយអ្នកដ៏ទៃតាមអាខោនហ្វេសប៊ុកក្លែងក្លាយ។

ស្រ្តីទាំង២នាក់នេះមានឈ្មោះ
1/ឈ្មោះលីសាន់ឆាយភេទស្រីអាយុ 18 ឆ្នាំមុខរបរសិស្ស រស់នៅភូមិស្វាយជ្រុំ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ។
2/ឈ្មោះពុធ ជាវឌ្ឍនាហៅសៅចាន់ណាភេទស្រីអាយុ 21 ឆ្នាំមុខរបរនៅផ្ទះរស់នៅភូមិកំពង់ឆ្នាំង 2 ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ។

មន្រ្តីអាវុធហត្ថអោយដឹងថាការឃាត់ខ្លួននេះ តាមដីកាបញ្ជាឱ្យចូលខ្លួនលេខ 2793លេខ2794 ចុះថ្ងៃទី 3 ខែសីហាឆ្នាំ 2021 របស់លោក ស៊ិន វីរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំពីបទលួចរូបថតទៅបង្កើតគណនី facebook ក្លែងក្លាយដើម្បីឆបោកយកប្រាក់របស់អ្នកដទៃក្នុងបណ្ដាញសង្គម facebook ប្រព្រឹត្តកាលពីអំឡុងខែមីនាដល់ខែឧសភាឆ្នាំ 2021 ។

បច្ចុប្បន្ន : ជនសង្ស័យការិយាល័យជំនាញអហខេត្តបាត់ដំបង បានប្រគល់ឱ្យជំនាញ អហ ខេត្តកំពង់ធំចាត់ការតាមនីតិវិធី ៕ភីសុខ