UDAID បន្តជួយដល់កម្ពុជា ដើម្បីអនុវត្តគម្រោង ស្ដីពីការធ្វើឲ្យប្រសើរឡើង ប្រព័ន្ធដឹកជញ្ជូន ត្រជាក់ សម្រាប់ជួយដល់ ការដាំដុះ…

Mot Voyho, [29.06.21 10:42]

លោកស្រីនាយក ទីភ្នាក់ងារ យូអេសអេ id ប្រចាំកម្ពុជា បានឲ្យដឹង កាលពីថ្ងៃទី 28 ខែមិថុនាកន្លងទៅនេះថា ទីភ្នាក់ងារ យូអេសអេ id បាន រៀបចំស្នើសុំទៅ រដ្ឋាភិបាលអាមេរិច ក្នុងចំនួនទឹកប្រាក់ 3 លានដុល្លារ ដើម្បីយកមកអនុវត្តគម្រោង ស្ដីពី ការធ្វើឱ្យប្រសើរ នូវប្រព័ន្ធដឹកជញ្ជូនត្រជាក់ ដោយប្រើប្រព័ន្ធ solar ដើម្បីជួយដល់ការ ដាំដុះ និងការដឹកជញ្ជូនបន្លែ ផ្លែឈើ ត្រីសាច់ មកកាន់ទីផ្សារ ឲ្យកាន់តែល្អប្រសើរ ធានាបានគុណភាព សុវត្ថិភាព និងតម្លៃ។ ការ គូសបញ្ជាក់ របស់លោកស្រីនាយក ទីភ្នាក់ងារ យូអេសអេ idនេះ បានធ្វើឡើងក្នុងជំនួប សំដែងការគួរសម និងជម្រាបលាឯកឧត្តម វេងសាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ទាប់ពីលោកស្រីបញ្ចប់ បេសកកម្ម នៅព្រះរាជាណាចក្រកម្ពុជា។ លោកស្រីបានបន្តទៀតថា ក្នុងបេសកកម្មរយៈពេល 4 ឆ្នាំ ដែលបានបញ្ចប់នាពេលនេះ គឺបានបន្សល់ទុកនូវ អនុស្សាវរីយ៍យ៉ាងច្រើន មិនអាចបំភ្លេចបាន នៅលើទឹកដី អង្គរដ៏បវរ ពិសេសសមិទ្ធផល សំខាន់ៗជាច្រើន តាមរយៈការអនុវត្តគម្រោង កម្មវិធីដែលទាក់ទង និងការអភិវឌ្ឍវិស័យកសិកម្ម។ លោកស្រីសង្ឃឹមថា សមិទ្ធផលទាំងនេះ និងគម្រោងកម្មវិធីបន្តបន្ទាប់ទៀត ដែលទីភ្នាក់ងារ យូអេស អេ អាយ ឌី គ្រោងជួយដល់កម្ពុជា ប្រាកដជាបានរួមចំណែក ក្នុងការអភិវឌ្ឍប្រទេសមួយនេះ ឱ្យមានការរីកចម្រើន ប្រកបដោយ ចីរភាព អន្តរភាព និងវិបុលភាពនាពេលអនាគត។

ឯកឧត្តមវេងសាខុន បានសម្ដែងការគាំទ្រ និងស្វាគមន៍ចំពោះ គម្រោងរបស់លោកស្រី ព្រោះវានឹងជួយ លើកកម្ពស់ប្រសិទ្ធភាព ផល្លិតកម្ម បន្លែ ផ្លែឈើ ត្រីសាច់ ឲ្យកាន់តែល្អប្រសើរ ជាជំហានជំហ៊ាន ផ្អែកទៅលើស្តង់ដារផលិតផល វេចខ្ចប់ ថែរក្សា ដឹកជញ្ជូន នឹងដាក់តាំងបង្ហាញ ពិតប្រាកដមួយ ដែលត្រូវបានទទួល ស្គាល់ទាំងក្នុងតំបន់ និងអន្តរជាតិ។ នេះជាគម្រោង ដែលក្រសួងចង់បាន ដើម្បីលើកកម្ពស់គុណភាព សុវត្ថិភាពនៃផលិតផល កសិកម្ម បង្កើនផលលិតកម្ម និងធានាគុណភាព កសិផល សុខុមាលភាព សម្រាប់អ្នកបរិភោគ និងកំណើនតម្លៃបន្ថែម។ ឯកឧត្តមបានបន្តទៀតថា ចំពោះរាល់គម្រោង ឬកម្មវិធីជំនួយ គួរគិតពិចារណាលើគោលបំណង របស់គម្រោងធ្វើយ៉ាងណា ឲ្យស្របតាមការវិវត្ត រីកចម្រើនទាំងសេដ្ឋកិច្ច និងសង្គម ពិសេសស្របតាមបរិបទ នៃការរីករាលដាល នៃជំងឺកូវិត 19។ រាល់គម្រោងឬកម្មវិធី ជំនួយឧបត្ថម្ភ របស់ទីភ្នាក់ងារ usa id បាននឹងកំពុងរួមចំណែក យ៉ាងសំខាន់ក្នុងការអភិវឌ្ឍ វិស័យកសិកម្ម កម្ពុជាឲ្យមានការរីកចម្រើន ធានាបាននូវសន្តិសុខ ស្បៀង បង្កើនប្រាក់ចំណូល កែប្រែកម្រិតជីវភាព និងបង្កើនបរិមាណ ផលិត ប្រកបដោយនិរន្តរភាព តាមរយៈការអនុវត្តប្រព័ន្ធ បច្ចេកវិទ្យា សមស្របទំនើបទាន់សម័យ ធន់នឹងការប្រែប្រួលអាកាសធាតុ បរិយាបន្ន និងនវានុវត្តន៍ សំដៅឈានទៅ សម្រេចឲ្យបាននូវ ចក្ខុវិស័យ របស់រាជរដ្ឋាភិបាល នាយឆ្នាំ 2030 និង 2050 ពិសេសឈានជាជំហានជំហាន ឆ្ពោះទៅជាប្រទេស នាំចេញកសិផល ទៅកាន់ទីផ្សារអន្តរជាតិ៕២៩មិថុនា៕ ប្រភព AKP៕