ពុទ្ធិកវិទ្យាល័យ អ៊ឹង ធួ​ង វត្ត​ពោធិ៍​វាល​ក្រុង​បាត់ដំបង បានរៀបចំ​កា​ប្រលង​ជ្រើសរើស​សមណ​សិស្ស​-​សិស្ស​ចូលរៀន ពុទ្ធិក​មធ្យមសិក្សា​បឋម​ភូមិ

ពុទ្ធិកវិទ្យាល័យ អ៊ឹង ធួ​ង វត្ត​ពោធិ៍​វាល​ក្រុង​បាត់ដំបង បានរៀបចំ​កា​ប្រលង​ជ្រើសរើស​សមណ​សិស្ស​-​សិស្ស​ចូលរៀន ពុទ្ធិក​មធ្យមសិក្សា​បឋម​ភូមិ ឆ្នាំ​សិក្សា​ ២០១៩-២០២០ រួមមាន​ពុទ្ធិកវិទ្យាល័យ​អ៊ឹង​ធួ​ង ពុទ្ធិក​អនុវិទ្យាល័យ​ថ្មគោល មោង​ឬ​ស្សី និង​ខេត្ត​ប៉ៃលិន​សរុប​៣៤៩​អង្គ​រូប នា​ព្រឹក​ថ្ងៃ​ពុធ​នេះ ។

​ក្នុង​ពិធី​កាត់​វិញ្ញាសារ ឯកឧត្តម​បណ្ឌិត ប៊ុត គឹមស៊ាន អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​សម្តែង​ការ​កោត​ស​សើរ​និង​អបអរសាទរ​ចំពោះ​លទ្ធផល​នៃ​ការសិក្សា និង​លទ្ធផល​ប្រឡង​យក​វិញ្ញាបនបត្រ​របស់​សមណ​សិស្ស​-​សិស្ស ដែលជា​បេក្ខជន​បាន​បំពេញ​គន្ថធុរៈ​ដោយបាន​ខិតខំ​សិក្សា​រៀនសូត្រ​រហូតដល់​បានដាក់​ពាក្យ​ប្រលង​យក​វិញ្ញាបនបត្រ​ពុទ្ធិក​បឋមភូមិ​និង​ថែមទាំង បាន ប្រលង​ជាប់ ដែលជា​ការវាស់ស្ទង់​សមត្ថភាព​របស់​បេក្ខសមណៈ​សិស្ស​-​សិស្ស ។

ឯកឧត្តម​មានប្រសាសន៍​បន្ថែមថា ដើម្បី​ក្លាយជា​ធនធានមនុស្ស​ស​ង្ឃ​ខាង​ពុទ្ធសាសនា​ថេរវាទ​ដ៏​សំខាន់ ជាពិសេស ការ​ទ្រទ្រង់​សីលធម៌​ព្រះពុទ្ធសាសនា សម្រាប់​អប់រំ​និង​ដឹកនាំ​ពុទ្ធបរិស័ទ​សម្រាប់​ការចូលរួម​អភិវឌ្ឍន៍​សង្គមជាតិ​ទាំងមូល​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ឪ្យ​កាន់តែ​រីកចម្រើន​ថែមទៀត ។​

​ឯកឧត្តម​បាន​លើកទឹកចិត្ត​បេក្ខសមណ​សិស្ស​-​សិស្ស​គ្រប់​ព្រះអង្គ​/​រូប ទោះបី​លទ្ធផល​ប្រលង​នាពេលនេះ​ទទួល បាន​លទ្ធផល​យ៉ាងណាក៏ដោយ​សូមកុំ​បោះបង់​និង​ត្រូវខិតខំ​ប្រឹងប្រែង​សិក្សា​រៀនសូត្រ​បន្តទៀត ព្រោះ​តម្លៃ​សញ្ញាបត្រ​ពុទ្ធិកសិក្សា​ក៏ត្រូវ​បាន រាជរដ្ឋាភិបាល​កម្ពុជា​ឲ្យ​តម្លៃ​សមមូល​ទៅនឹង​សញ្ញាបត្រ​ខាង​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ផងដែរ ។​
​ចំពោះ​វិញ្ញាសារ​ប្រលង មាន​៤​វិញ្ញាសា​រដែរ​ត្រូវ​ប្រលង រួមមាន​៖ វិញ្ញាសារ​បាលី​ប្រែ​និង​វិ​យ្យា​ករ​ណ៍ , វិញ្ញាសារ​ព្រះ​វិន័យ ,​វិញ្ញាសារ​គណិតវិទ្យា ,​និង​វិ​ញ្ញាស​សេរ​តាម​អាន ដែលមាន​រយៈពេល​១​ថ្ងៃ​ពេញ ។

អត្ថបទ៖ លោក សួស សុភ័ក្