ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងអញ្ជើញ ថ្លែងសុន្ទរកថា នៅក្នុងកិច្ចពិភាក្សា ទូទៅកម្រិតខ្ពស់ នៃមហាសន្និបាត អង្គការសហប្រជាជាតិ

Mot Voyho, [24.09.21 10:32]

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានឲ្យដឹង កាលពីថ្ងៃទី ២៣ ខែកញ្ញាកន្លងទៅនេះថា សម្ដេចអគ្គមហា សេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញ ថ្លែងសុន្ទរកថា តំណាងជាតិ នៅក្នុងកិច្ចពិភាក្សាទូទៅ កម្រិតខ្ពស់ នៃមហាសន្និបាត អង្គការសហប្រជាជាតិ លើកទី ៧៦ ក្រោមមូលបត្រ ការកសាងភាព ធន់តាមរយៈ ក្តីសង្ឃឹម និងស្ដារឡើងវិញ ពីជំងឺកូវិត ១៩ ការកសាងឡើងវិញ ប្រកបដោយចីរភាព ការឆ្លើយតបទៅនឹងតម្រូវការ របស់ភពផែនដី ការគោរពសិទ្ធិមនុស្ស និងការធ្វើឱ្យ អង្គការសហប្រជាជាតិ សកម្មឡើងវិញ នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២១ នៅទីក្រុងញ៉ូវយ៉ក។

សុន្ទរកថា សម្តេចតេជោ នាយករដ្ឋមន្ត្រី និងផ្ដោតលើចំណុច សំខាន់សំខាន់ៗរួមមាន ការស្ដារសេដ្ឋកិច្ចសង្គមឡើងវិញ ក្រោយវិបត្តិជំងឺរាតត្បាត ដែលជាអាទិភាព ចម្បង ការបន្តដាក់សម្ពាធ លើសន្តិភាព និងសន្តិសុខ អន្តរជាតិ សារៈសំខាន់នៃ ពហុភាគី និយម និងកិច្ចសហប្រតិបត្តិការ អន្តរជាតិ ដោយផ្អែកលេីច្បាប់។សម្តេចតេជោក៏ និងគូសបញ្ជាក់ផងដែរ អំពីយុទ្ធនាការ ចាក់វ៉ាក់សាំងថ្នាក់ជាតិ ប្រកបដោយជោគជ័យ ដែលបានស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយពីវិបត្តិ ជំងឺកូវិត ១៩ សម្រាប់ការអភិវឌ្ឍ ប្រកបដោយភាព ធន់និងចីរភាព កិច្ចខិតខំប្រឹងប្រែង ក្នុងការដោះស្រាយបញ្ហា ការប្រែប្រួលអាកាសធាតុ និងការត្រៀមលក្ខណៈ ធ្វើជាប្រធានកិច្ចប្រជុំ កំពូល អាស៊ីអឺរ៉ុប លើកទី ១៣(ASEM ១៣) និងកិច្ចប្រជុំ កំពូលអាស៊ាន ឆ្នាំ២០២៣ របស់កម្ពុជា៕ ប្រភព វទ្យុជាតិ កម្ពុជា