សម្ដេចតេជោហ៊ុនសែន អញ្ជើញទទួលជួបពិភាក្សា ការងារជាមួយ អគ្គនាយក សហព័ន្ធសន្តិភាព សកល UPF


នៅព្រឹកថ្ងៃទី ២0 ខែតុលានេះ សម្ដេចអគ្គមហា សេនាបតីជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារ ជាមួយលោកបណ្ឌិត យុងយ៉ុងហូរ អគ្គនាយកសហព័ន្ធ សន្តិភាពសកល (UPF)និងជាបេសកជន ពិសេសរបស់ លោកជំទាវបណ្ឌិត HakJaHanmoon សហស្ថាបនិក សហព័ន្ធសន្តិភាពសកល។ ក្នុងជំនួបនោះលោកបណ្ឌិត យុងយ៉ុងហូ បានអបអរសាទរចំពោះ សម្ដេចតេជោ ដែលបានចាក់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋកម្ពុជា ជាង ៩0 %។ នោះគឺជាគំរូ នៃការដឹកនាំ មិនសម្រាប់ប្រទេសកូរ៉េ ទេ គឺពិភពលោកទាំងមូល។ លោកក៏បានពាំនាំ នៅការផ្ដាំផ្ញើ សួរសុខទុក្ខ និងក្តីគោរពពី លោកជំទាវបណ្ឌិត HakJa HanMoon និងសម្ដែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ សម្ដេចតេជោហ៊ុនសែន ដែលបានសម្រេច ចូលរួមក្នុងកិច្ចប្រជុំ កំពូលក្រោមប្រធានបទ សន្តិភាពនៅឧបទ្វីបកូរ៉េ ផង នឹងយល់ព្រមធ្វើជាសហប្រធានផង។ ក្នុងន័យនេះបណ្ឌិត យុងយ៉ុងហូ បានគោរពជម្រាបជូន សម្ដេចតេជោជូននៅ វឌ្ឍនភាពនៃការរៀបចំ កិច្ចប្រជុំកំពូលនេះ ហើយក៏បានមានប្រសាសន៍ថា សម្ដេចតេជោមានបេះដូង សន្តិភាពក្នុងចាក់ របស់ប្រជាពលរដ្ឋកម្ពុជា និងពិភពលោក សម្ដេចតេជោជា អ្នកដឹកនាំសន្តិភាពសកល។ ក្នុងន័យនេះលោកបណ្ឌិត ក៏បានគោរព ស្នើរសុំអនុសាសន៍ ណែនាំពី សម្ដេចតេជោ ដើម្បីធ្វើយ៉ាងណា ឲ្យកិច្ចប្រជុំកំពូល នេះ ទទួលបានជោគជ័យ។


ជាការឆ្លើយតប សម្ដេចតេជោហ៊ុនសែន បានស្វាគមន៍ និងថ្លែងអំណរគុណចំពោះ ការពាំនាំ ផ្តាំសួរសុខទុក្ខ និងក្តីគោរពពីជំទាវ Hak JaHanmoon។ សម្ដេចក៏បានផ្ដល់ជូន ដល់បណ្ឌិតយ៉ុងហូរ នៅទស្សនៈវិស័យពាក់ព័ន្ធ ទៅនឹងកិច្ចប្រជុំកំពូល ដែលកំពុងរៀបចំ និងបានផ្ដល់ជូននូវ គំនិតផ្ដួចផ្ដើម មួយចំនួន សម្រាប់កិច្ចប្រជុំកំពូល ផង សម្រាប់កិច្ចសហប្រតិបត្តិការ របស់អង្គការ UPF ក្នុងក្របខណ្ឌ ឥណ្ឌូប៉ាស៊ីហ្វិក និងក្នុងក្របខណ្ឌ មេគង្គ ផង៕ ប្រភព AKP