អាមេរិក នឹងបើកការិយាល័យ កសិកម្មលើកដំបូង នៅកម្ពុជា

Mot Voyho, [23.09.21 16:31]
  

សហរដ្ឋអាមេរិក បានបើកការិយាល័យកសិកម្ម លើកដំបូងរបស់ខ្លួន នៅកម្ពុជា ដើម្បីទ្រទ្រង់ពាណិជ្ជកម្ម ទាក់ទងនឹងកសិកម្ម ដែលកំពុងមានកំណើន រវាងប្រទេសទាំងពីរ ។

ឯកឧត្តម អគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា ផាទ្រីត មួហ្វី បានឲ្យដឹងថា ត្បិតតែការិយាល័យ ផ្នែកសេវាកម្មជាមួយ បរទេស របស់ក្រសួងកសិកម្ម អាមេរិក ហៅកាត់ថា USDA ស្ថិតនៅក្នុងស្ថានទូត អាមេរិចនៅភ្នំពេញ មែន ប៉ុន្តែការងារ របស់គេ មាននៅទូទាំងប្រទេសកម្ពុជា ដើម្បីទ្រទ្រង់ កិច្ចសហការ និងពាណិជ្ជកម្ម ទ្វេភាគី ផ្នែកកសិកម្ម សម្រាប់ជាផលប្រយោជន៍ នៃប្រទេសទាំងពីរ។


ឯកឧត្តមបានបញ្ជាក់ នៅថ្ងៃទី ២៣ ខែកញ្ញានេះ ថា ប្រទេសកម្ពុជាចូលចិត្ត ផលិតផល និងបច្ចេកវិទ្យាកសិកម្ម របស់អាមេរិក ហើយការិយាល័យថ្មី របស់ក្រសួងកសិកម្ម សហរដ្ឋអាមេរិកនេះ និងជំរុញអតិថិជន និង ផលិតករកម្ពុជា ទទួលបានផលិតផល និងបច្ចេកវិទ្យាទាំងនោះ បានកាន់តែច្រើន។ វាជាដំណឹងល្អ សម្រាប់ប្រទេសទាំងពីរ ហើយវាក៏បានឆ្លុះបញ្ចាំង ឲ្យឃើញពីការប្ដេជ្ញាចិត្ត យូរអង្វែងរបស់យើង ក្នុងការធ្វើឱ្យប្រទេសកម្ពុជា ទទួលបានទំនិញ និងសេវាប្រកបដោយ គុណភាព ពីសហរដ្ឋអាមេរិក។

យោងតាមរបាយការណ៍ របស់ស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា បានឲ្យដឹងថា ប្រទេសកម្ពុជា កំពុងមានកំណើន សម្រាប់ទំនិញកសិកម្ម នាំចេញរបស់សហរដ្ឋអាមេរិក ដោយក្នុងឆ្នាំ ២០២០ គេលក់បានក្នុងតម្លៃ ៧២,៧ លានដុល្លារ គឺកើនឡើង ៤៧៤% ក្នុងរយៈពេល ១០ឆ្នាំមកនេះ៕ ប្រភព វិទ្យុជាតិ កម្ពុជា