រដ្ឋបាលខេត្តបាត់ដំបងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងលើកុមារ ប្រមាណ១ម៉ឺននាក់ ក្នុង ក្រុងបាត់ដំបង

Phy Sok, [18.08.21 13:28]

រដ្ឋបាលខេត្តបាត់ដំបង បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រភេទស៊ីណូវ៉ាក់ ជំហ៊ានដំបូង ដល់កុមារដែលមាន អាយុ ចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំហើយ នាព្រឹកថ្ងៃទី ១៨ខែសីហា ឆ្នាំ ២០២១ នៅក្នុងក្រុងបាត់ដំបង ។

លោក ផេង សិទ្ធីអភិបាលក្រុងបាត់ដំបងមានប្រសាសន៍អោយដឹងថា ការបើកយុទ្ធនាការចាក់ វ៉ាក់សាំងការពារជំងឺកូវីដ១៩លើកុមារ ដែលសិក្សានៅតាមសាលារដ្ឋនិងឯកជនចន្លោះ អាយុពី១២ដល់ ១៧ឆ្នាំ នៅក្នុងក្រុងបាត់ដំបង ដែលមានចំនួនប្រមាណ១ម៉ឺននាក់ ដោយធ្វើ ការសហការជាមួយគ្រូ បង្រៀនតាមសាលានីមួយៗ ។

លោកបញ្ជាក់ថាយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដល់កុមារនេះ ធ្វើរយៈពេល១០ទៅ១៥ថ្ងៃ តាមស្ថានភាពជាក់ស្តែង ដែលមានមណ្ឌលចាក់វ៉ាក់សាំងចំនួនបី គឺ នៅ មណ្ឌលផ្សារទំនើបភួពុយ មណ្ឌលបូរីរំចេក និង មណ្ឌលសុខភាព ចំការសំរោង ។

ថ្លែងក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងលើកុមារនេះ ឯកឧត្តម ងួន រតន អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា នេះជាយុទ្ធនាការចាក់វ៉ាក់សាំងលើកទីបួនហើយក្នុងខេត្តបាត់ដំបង ដែល ទីមួយចាក់មន្រ្តីរាជការស៊ីវិល ទីពីរចាក់លើ ប្រជាពលរដ្ឋ ទីបី ចាក់លើ អតីតយុទ្ធជន និងលើកទីបួន នេះគឺចាក់លើ កុមារដែលមានចន្លោះអាយុចាប់ពី១២ដល់១៧ ឆ្នាំនៅទូទាំងខេត្តបាត់ដំបង ដែលមាន ចំនួន ប្រហែល១០ម៉ឺននាក់ ។

ឯកឧត្តមបញ្ជាក់ថាបច្ចប្បន្ននេះចំនួនសិស្សសាលា នៅខេត្តបាត់ដំបង ឆ្លងជំងឺកូវីដ១៩ ច្រើនគួរសម ដែលមាន ចំនួន២៥ដល់៣០នាក់ក្នុងមួយថ្ងៃៗ បើទោះជាសាសារៀននានា ត្រូវបានបិទបណ្តោះ អាសន្ន ទៅហើយក្តី ។ ដូច្នេះក្មួយៗកុមារត្រូវបន្តយកចិត្តដាក់បន្តអនុវត្តន៍វិធានការសុខាភិបាល និង បន្តខិតខំសិក្សានៅផ្ទះ និង តាមរយៈអានឡាញ ។

ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា ដោយសារចំនួនឆ្លងលើសិស្ស មានតួលេខខ្ពស់នេះ ហើយទើប រាជរដ្ឋាភិបាលពន្លឿនក្នុងការ ផ្តល់វ៉ាក់សាំងកាពារជំងឺ កូវីដ១៩ ដល់កុមារជាសិស្ស ដើម្បីបញ្ជៀសការ ឆ្លងរាលដាលចូលសហគមន៍កាន់តែធំផង និង ដើម្បីតៀម បើក សាលា ឡើងវិញផង ក្រោយពីទទួល បានវ៉ាក់ សាំងទូទាំងប្រទេស ហើយនាពេល ខាង មុខ៕ ភី សុខ