ពិធីបិទយុទ្ធនាការ ចាក់វ៉ាក់សាំង ជំងឺកូវិត ១៩ ជូនប្រជាពលរដ្ឋដែលមានអាយុ ចាប់ពី ១៨ឡើង ក្នុងខេត្តបាត់ដំបង


ដើម្បីចូលរួម ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវិត ១៩ ខេត្តបាត់ដំបង ក៏មិនខុសពីរាជធានីខេត្ត ដទៃទៀតដែរ ដែលបានចូលរួម ជាមួយរាជរដ្ឋាភិបាល ក្រោមការគាំទ្រ ពីក្រសួងសុខាភិបាល លើយុទ្ធនាការចាក់វ៉ាក់សាំង ពូវិត ១៩ ជូនដល់ប្រជាពលរដ្ឋ ក្នុងខេត្តទៅតាម ស្រទាប់អាយុ ដែលបានកំណត់ ក្នុងគោលដៅជំរុញ ភាពស៊ាំនៅក្នុងសហគមន៍។


នេះជារបាយការណ៍ របស់ឯកឧត្តម អ៊ុយរី ប្រធានក្រុមប្រឹក្សា ខេត្តបាត់ដំបង ថ្លែងក្នុងពិធី បិទយុទ្ធនាការ ចាក់វ៉ាក់សាំងកូវិត ១៩ ជូនប្រជាពលរដ្ឋ ដែលមានអាយុ ចាប់ពី ១៨ ឆ្នាំឡើង នៅទូទាំងខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី ១៣ ខែតុលា នៅការិយាល័យស្រុក ប្រតិបត្តិថ្មគោល។ ឯកឧត្តមបានបញ្ជាក់ទៀតថា គិតត្រឹមថ្ងៃទី ៥ ខែតុលាឆ្នាំ ២០២១ ខេត្តបាត់ដំបងបានសម្រេចគោលដៅ លើការចាក់វ៉ាក់សាំង កូរវិត ១៩ដូសទី ១ ជូនប្រជាពលរដ្ឋដែលមានអាយុ ចាប់ពី ១៨ឆ្នាំឡើងចំនួន ៥៨៤,៥៤៧ នាក់ លើចំនួនអ្នក ដែលអាចចាក់បាន ៦០៤,១០៤ នាក់ ដែលស្មើនឹង ៩៦,៧៦%។ ដោយពិនិត្យឃើញអំពី ស្ថានភាពនេះ ទើបរដ្ឋបាលខេត្ត បានធ្វើសំណើរសុំគោលការណ៍ ទៅក្រសួងសុខាភិបាល ដើម្បីរៀបចំ បិទ យុទ្ធនាការចាក់វ៉ាក់សាំង កូវិត ១៩ ជុំទីមួយ ជូនប្រជាពលរដ្ឋ ដែលមានអាយុ ពី ១៨ ឆ្នាំឡើង ស្របទៅនឹងអនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ទៀតថា ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដែលមានអាយុលើស ១៨ ឆ្នាំ រដ្ឋបាលខេត្តក៏បាន និងកំពុងអនុវត្ត ចាក់វ៉ាក់សាំងជូនយុវវ័យ និងកុមារ ចាប់ពីអាយុ ១២ និងកុមារដែលមានអាយុ ដល់ ១៧ ឆ្នាំ និងកុមារដែលមានអាយុពី៦ដល់ ១១ឆ្នាំ ព្រមជាមួយគ្នា និងកែចាក់ដូសជំរុញ ជូនដល់ប្រជាពល ថែមទៀតផងដែរ។ ឯកឧត្តមបានបន្តទៀតថា ថ្វីដ្បិតតែរដ្ឋបាលខេត្ត បានបិទបញ្ចប់យុទ្ធនាការ ចាក់វ៉ាសាំងកូវិត ១៩ ជុំទី ១ ជូនប្រជាពលរដ្ឋ ពេលនេះ ប៉ុន្តែខេត្ត នៅតែបានរៀបចំ និងត្រៀមរួចជាស្រេច នៅទីតាំងជាអចិន្ត្រៃយ៍ ចំនួន ១៤ លើក្រុងស្រុកទាំង ១៤ ក្នុងខេត្ត ដើម្បីសម្របសម្រួល ចាក់ជូនបងប្អូន ប្រជាពលរដ្ឋ ដែលនៅពុំទាន់ ទទួលបានការ ចាក់នៅដសទីមួយផងដែរ។


ក្នុងប្រសាសន៍ លោកជំទាវ ឱវណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធាន គណៈកម្មាធិការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវិត១៩ ក្នុងក្របខណ្ឌ ទូទាំងប្រទេស បានមានប្រសាសន៍ថា យើងទាំងអស់គ្នាបានដឹងហើយថា ជំងឺកូវិត ១៩ គឺជាជំងឺមួយដែលបាននិងកំពុង ញាំញី នៅលើពិភពលោក ហើយប្រទេសកម្ពុជាយើង ក៏ជាប្រទេសមួយ ដែលមិនអាចគេចផុតបាន ពីការវាយលុក នៃជំងឺកូវិត ១៩ តាមរយៈការចល័ត ក៏ដូចជាការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋយើង ដែលជារបៀបនៃការរស់នៅ ប្រចាំថ្ងៃ។ ប៉ុន្តែនៅក្នុងបរិបទ នៃការប្រយុទ្ធប្រឆាំង ជាមួយកូវិត ១៩ ការធ្វើដំណើរនានា ត្រូវបានកាត់បន្ថយ ពិសេសការចល័តធ្វើដំណើរ ឆ្លងប្រទេស ដែលមានការរឹតត្បិត ដើម្បីទប់ស្កាត់ នៃការរីករាលដាល ជំងឺកូវិត ១៩ ដែលវានឹងបង្កើតឲ្យមាន ការប៉ះពាល់ទៅដល់ ការរស់នៅប្រចាំថ្ងៃ របស់មនុស្សនៅ លើពិភពលោក នៅតាមតំបន់ ក៏ដូចជានៅក្នុង បណ្ដាប្រទេសនីមួយៗ។

លោកជំទាវបានបញ្ជាក់ទៀតថា កាលពីមិនទាន់មានជំងឺកូវិត ១៩ ការប្រកបរបរ រកទទួលទាន ក៏ដូចជាការ ធ្វើធុរកិច្ចទៅវិញទៅមកនេះ គឺយើងមានភាពសកម្ម ហើយក្នុងមួយថ្ងៃមួយថ្ងៃ មនុស្សធ្វើដំណើរច្រើនណាស់ ទាំងលើផ្លូវដី និងផ្លូវអាកាស គឺរាប់លាននាក់។ អ្វីគឺជាការកត់សម្គាល់ ព្រះរាជាណាចក្រកម្ពុជារបស់យើង មានការឆ្លងនូវ វិរុសកូវិត ១៩ នេះ តាមរយៈការនាំចូល ដែលយើងរកឃើញដំបូង គឺនៅខេត្តព្រះសីហនុ ក្នុងខែមករាឆ្នាំ ២០២១ ហើយកើតនៃទី ២ គឺនៅខេត្តសៀមរាប តាមរយៈ ការធ្វើដំណើរ នៃជនបរទេស ដែលជាទេសចរណ៍ ចូលមកស្រុកយើង។ ហើយការដាក់ចេញនូវ វិធានការរបស់យើង គឺបានដាក់ហើយ ប៉ុន្តែវាមិនខុសអ្វី ពីបណ្ដាប្រទេស ផ្សេងៗនោះទេ ទោះបីជាយើងដាក់វិធានការ តាមច្រកចេញចូល អន្តរជាតិ ក៏ពិតមែន ប៉ុន្តែពេលខ្លះយើងមិនអាចដឹង បានទេ។ តែបើតាមការពន្យល់ របស់អង្គការ សុខភាពពិភពលោក គឺមេរោគនេះ វាចូលមកសំងំ ក្នុងខ្លួនយើង ពី ៥ ទៅ ៧ ថ្ងៃ និយាយពីដំបូង។ ហើយនៅពេលដែលបុគ្គល ដែលទើបតែឆ្លងក្តី យើងឆែកយ៉ាងម៉េច ក៏រកពុំឃើញដែរ ដោយពេលនោះ យើងអត់ទាន់មាន តេស្តរហ័ស យើងអនុវត្ត បានត្រឹមតែ ការសួរនាំ នៃប្រវត្តិធ្វើដំណើរ របស់ពួកគាត់ប៉ុណ្ណោះ គូផ្សំនឹង ការ វាស់ស្ទង់កំដៅតែប៉ុណ្ណោះ។

លោកជំទាវបានបញ្ជាក់ទៀតថា តែជាបណ្ដើរៗ កូវិតនេះក៏បាន ចម្លងរាតត្បាត ហើយការចម្លង រាតត្បាតនេះ គឺវាអាស្រ័យទៅលើ ការប្រតិបត្តិ របស់បុគ្គលម្នាក់ៗ ព្រោះនេះជាការសំខាន់ណាស់ ហើយរហូតមកដល់ពេល នេះ នៅតែមានសារៈសំខាន់ អាចនិយាយបានថា ការទទួលខុសត្រូវ របស់បុគ្គល គឺជាការចាំបាច់ ដែលមិនអាចខ្វះបាន បើបុគ្គលម្នាក់ៗ មិនទទួលខុសត្រូវ ទៅលើសុខភាពរបស់ខ្លួននោះទេ ការចម្លងវានឹងមាន ទ្រង់ទ្រាយធំឡើងៗ ពីព្រោះបុគ្គលម្នាក់ៗ អាចចម្លងទៅគ្នា ច្រើនណាស់ប្រសិន បើគាត់មិនអនុវត្ត នៅវិធានការសុខាភិបាល ពិសេស៣កុំ និង ៣ ការពារ គាត់នឹងក្លាយទៅជា ភ្នាក់ងារចម្លង បន្តដល់ក្រុមគ្រួសារ រហូតដល់សហគមន៍ទៀតផង៕ អត្ថបទ ម៉ូតវ៉ោយហូរ