រដ្ឋបាលខេត្តបាត់ដំបង បាននៅអញ្ជើញចុះពិនិត្យ ដំណើរនៃការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ បីស្រុកក្នុងខេត្តបាត់ដំបង

Mot Voyho, [02.09.21 10:24]

ឯកឧត្តមអ៊ុយរី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួនរតនៈ អភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យ ដំណើរការនៃការចាក់វ៉ាក់សាំង ជូនប្រជាពល ដែលមានអាយុចាប់ពី ១២ ឆ្នាំដល់ ១៧ ឆ្នាំ និងពីអាយុ ១៨ឆ្នាំឡើងទៅ នៅស្រុកចំនួន ៣ គឺស្រុកមោងឬស្សី គាស់ក្រឡ និងស្រុករុក្ខគិរី ដើម្បីជម្រុញដំណើរការ នៃការចាក់វ៉ាក់សាំង នេះ ឱ្យបានគ្រប់តាមផែនការ របស់រាជរដ្ឋាភិបាល បានដាក់កំណត់ ដឹងឲ្យបានគ្រប់គ្នា កាលពីថ្ងៃទី ១ ខែកញ្ញា កន្លងទៅនេះ។

ក្នុងប្រសាសន៍របស់ឯកឧត្តម ងួនរតនៈ បានថ្លែងអំណរគុណ និងកោតសរសើរ ដល់ក្រុមការងារ មានក្រុមគ្រូពេទ្យ កងកម្លាំងប្រដាប់អាវុធ និងក្មួយៗជា ក្រុមយុវជន ស,ស,យ,ក, ទាំងអស់ ដែលបានខិតខំប្រឹងប្រែង បំពេញភារកិច្ច តាមតួនាទីរបស់ខ្លួន ក្នុងការជួយដល់សង្គមជាតិ ពិសេសឲ្យដំណើរការ នៃការចាក់វ៉ាក់សាំង ប្រព្រឹត្តទៅដោយភាពរលូន បើទោះបីជា ក្មួយក្មួយជាយុវជន ស,ស,យ,ក, មិនមានជំនាញ ផ្នែកពេទ្យក៏ពិតមែន ក៏ប៉ុន្តែក្មួយក្មួយ អាចជួយសម្រួលការងារ មួយចំនួនដូចជាការចុះឈ្មោះ ការបញ្ជូនទិន្នន័យ ឬការរៀបចំ សណ្ដាប់ធ្នាប់ជាដើម។ ឯកឧត្តមបានបញ្ជាក់ទៀតថា សម្រាប់ប្រជាពលរដ្ឋ ដែលបានអញ្ជើញមក ទទួលសេវាចាក់វ៉ាក់សាំង សូមរក្សារបៀបរៀបរយ ដោយត្រូវរក្សា គម្លាតស្តង់ដា តាមការណែនាំ របស់ក្រសួងសុខាភិបាល មិនត្រូវធ្វើការបញ្ជ្រៀតគ្នា បង្គរឲ្យមាន ហានិភ័យនោះទេ ហើយ បន្ទាប់ពីការទទួល ចាក់វ៉ាសាំង គ្រប់ចំនួនដូសរួចហើយ សូមបន្តអនុវត្តន៍ វិធានការ ៣កុំ និង ៣ការពារ ឲ្យបានជាប់ជាប្រចាំ ដោយមិនត្រូវធ្វេសប្រហែសឡើយ និងបន្ត អនុវត្ត តើមានវិធានការ របស់រាជរដ្ឋាភិបាល ដែលបានដាក់ជូន ឲ្យបានជាប្រចាំផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តម អភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបង ក៏បាននាំយកអំណោយ ដ៏ថ្លៃថ្លា ជាគ្រឿងឧបភោគបរិភោគ របស់សម្ដេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដឹងលោកជំទាវ មួយចំនួន មកចែកជូនដល់ក្រុមការងារ ចាក់វ៉ាក់សាំង និងកងកម្លាំងប្រដាប់អាវុធ ដែលកំពុង មមាញឹក ក្នុងការចាក់វ៉ាក់ ជូនដល់ប្រជាពលរដ្ឋ៕ ប្រភព រដ្ឋបាលខេត្ត បប