បឹងវាលរំពេ ជាទីតាំងប្រវត្តិសាស្ត្រ ១ របស់ជនជាតិដើមភាគតិច នៅខេត្តភូមិភាគឦសាន ដែលបានបង្ហាញពី ខែប្រាំងទឹកឡើង ចំណែកខែវស្សា ពុំមានទឹកឡើយ

Mot Voyho, [14.09.21 10:25]

បាតុភូតវាលបឹងរំពេ បានធ្វើឲ្យអាជ្ញាធរពាក់ព័ន្ធ និងប្រជាសហគមន៍ ជនជាតិដើមភាគតិច ចង់ធ្វើការអភិវឌ្ឍន៍តំបន់នេះ ប្រែក្លាយទៅជាតំបន់ អេកូទេសចរណ៍វប្បធម៌ បែបធម្មជាតិ ព្រោះនៅខែវស្សា ទឹករីខះអស់ សម្រាប់ខែប្រាំង ទឹកឡើងលិចផលដំណាំក៏មាន ហើយមិនទាន់មាន ផ្នែកជំនាញ ឬអ្នកវិទ្យាសាស្រ្ត ណាមកធ្វើការសិក្សានៅឡើយទេ។

កាលពីពេលកន្លងទៅថ្មីៗនេះ លោក សុវណ្ណពិសិដ្ឋ អភិបាលស្រុកសេសាន ខេត្តស្ទឹងត្រែង បានបញ្ជាក់ថា អាជ្ញាធរស្រុក បានអំពាវនាវ រកដៃគូមកចូលរួមអភិវឌ្ឍន៍ហើយ។ កាលពីខែសីហាកន្លងមក មានក្រុមហ៊ុនឯកជនចំនួនពីរ បានមកពីគ្រោះយោបល់គ្នា ដើម្បីធ្វើការអភិវឌ្ឍន៍តំបន់នេះ ឱ្យក្លាយទៅជាតំបន់ អេកូទេសចរណ៍ធម្មជាតិ បែបជនជាតិដើមភាគតិច។ លោកបានឲ្យដឹងទៀតថា គម្រោងនេះ បន្ទាប់ពីបានធ្វើការសិក្សារួច ស្ថាប័នពាក់ព័ន្ធ បានចុះមកវាស់វែង ទំហំដីបឹងនេះ ទុក ធ្វើការអភិវឌ្ឍ ផ្នែកវិស័យទេសចរណ៍ បែបជនជាតិ នៅមូលដ្ឋានផ្ទាល់។

លោក វ៉ាន់ វ៉ែង តំណាងឲ្យប្រជាពលរដ្ឋជនជាតិ ព្រៅ នៅភូមិការតូត បានអបអរសាទរ ជាមួយគម្រោងអភិវឌ្ឍន៍ វិស័យទេសចរណ៍នេះ ព្រោះពេលរៀបចំបានហើយ អាចជួយកែប្រែ ជីវភាពរស់នៅរបស់ពួកគាត់ ឲ្យមានការប្រែមុខមាត់ថ្មី និងបានដាក់ភារក្ស បឹងវាលរំពេនេះ ទុកជាមរតកដូចតាផង ព្រោះតំបន់នេះ បងប្អូនជនជាតិ មកធ្វើពិធីសែនព្រេន ជារៀងរាល់ឆ្នាំ។ នៅតំបន់ វាលរំពេនេះ ជាកន្លែងរបស់បងប្អូន ជនជាតិដើមភាគតិច ជាច្រើនអំបូរ នាំគ្នាមកធ្វើពិធីបួងសួង សុំសេចក្តីសុខ ពីបារមី នាងតែង និងលោកតា ណយ កាលពីសម័យដើមមក ក្នុងចិត្តរបស់ឆ្នាំ ១៩១០ តរៀងមកហើយ បងប្អូនជនជាតិ នៅបន្តប្រពៃណីនេះ រហូតដល់ពេលបច្ចុប្បន្ន។

សូមបញ្ជាក់ថា បឹងវាលរំពេ ស្ថិតនៅជាប់ផ្លូវជាតិ លេខ ៧៨ នៅក្នុងទឹកដី ភូមិឃុំ កំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង បើយើងធ្វើដំណើរ ពីចំណុចអូរពងមាន់ ក្នុងទឹកដី ខេត្តស្ទឹងត្រែង ទៅតាមផ្លូវ លេខ ៧៨ ប្រមាណតែជាង ប្រាំមួយគីឡូម៉ែត្រប៉ុណ្ណោះ យើងនិងទៅដល់ បឹងវាលរំពេនេះ បច្ចុប្បន្នពុំមានទឹកទេ៕ ប្រភព វិទ្យុជាតិ កម្ពុជា