តើ​ការផ្ទេរ​កម្ម​សិទ្ធ យានយន្ត​ដែល​រក​ម្ចាស់​ដើម​មិនឃើញ​ត្រូវធ្វើ​ដូចម្តេច ?

​ម្ចាស់​យានយន្ត​ទាំងអស់​ដែល​ចង់​ផ្ទេរ​កម្ម​សិទ្ធ​យានយន្ត ដែល​កំពុង​ប្រើប្រាស់​និង​កាន់កាប់ ទិញ​តៗ​គ្នា រក​ម្ចាស់​ដើម​មិន​ឃើញ​និង​លក្ខខ័ណ្ឌ​ផ្សេងៗ​ទៀត ត្រូវ​មក​ទំនាក់ទំនង​អង្គភាព ចុះបញ្ជី​និង​ផ្តល់​ប័ណ្ណ​បើកបរ​យានយន្ត នៃ​មន្ទីរ​សាធារណៈ​និង​ដឹកជញ្ជូន​ខេត្ត បាត់ដំបង រហូត​ដល់​ថ្ងៃ​ទី​៣០​ខែ​មិថុនា​ឆ្នាំ​២០២០ ទើប​ផុតកំណត់​។​

​ដោយ​មានភ្ជាប់​ឯកសារ​មក​ជាមួយ ដូចខាងក្រោម​៖
– ពាក្យ​ផ្ទេរ​កម្ម​សិទ្ធ​យានជំនិះ មាន​ផ្តិត​ស្នាម​មេដៃ​អ្នក​ស្នើ​សុំ​និង​មាន​បិទ​សំណៅ​លេខ​កាល់​(​លេខ​តួរ​ឬ​សាក់​ស៊ី​)​ដែល​ចម្លង​ពី​យានយន្ត​។​
– ប័ណ្ណ​សំគាល់​(​ច្បាប់ដើម ) និង ស្លាក​លេខ​សំគាល់​យានជំនិះ (​ករណី​ផ្ទេរ​កម្ម​សិទ្ធ​ឆ្លង​រាជធានី​ខេត្ត​)
-​វិញ្ញាប​ន​ប័ត្រ​ត្រួតពិនិត្យ​លក្ខណៈបច្ចេក​ទេស យានជំនិះ​
-​អត្តសញ្ញាណប័ណ្ណ​អ្នកលក់​និង​អ្នកទិញ ៖
.​ពលរដ្ឋ​ខ្មែរ ៖ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ច្បាប់​ចម្លង​ដើម​
​បញ្ជាក់​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​
. ជនបរទេស​៖ លិខិតឆ្លងដែន ទិដ្ឋាការ​មាន​សុពលភាព​និង​
​លិខិតបញ្ជាក់​លំនៅដ្ឋាន​បច្ចុប្បន្ន​ដែល​ចេញ​ដោយ​សមត្ថិកិច្ច​។​
– លិខិត​ទិញ លក់​
-​កិច្ចសន្យា​នានា​ដែល​បញ្ជាក់​ពី​ប៉ុសនគ​របាល រដ្ឋបាល​ឃុំ​សង្កាត់​។​

​សូមបញ្ជាក់​ថា​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្ត​បាត់ដំបង មាន​ទីតាំង​នៅ​ភូមិ ដំណាក់​ហ្លួង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ៕

@phy Sok​