ស្ត្រី​រងគ្រោះ​ដោយ​អំពើហិង្សា​ក្នុង​គ្រួសារ​ទទួលបាន​សេវា​សុខភាព​សាធារណៈ

នៅពេល​មាន​អំពើ​ហិ​ស្សា​ក្នុង​គ្រួសារ​កើតឡើង ស្ដ្រី​រង់​គ្រោះ​មួយចំនួន នៅតែ​មិន​ហ៊ាន​ប្រាប់​ពី​ការពិត ពី​របួសស្នាម​ទៅកាន់​គ្រូពេទ្យ​នោះទេ ព្រោះ​ការខ្លាច​គេ​ដឹង​រឿង​គ្រួសារ​ខ្លួន និង​ខ្មាសអៀន​គេ​ជាដើម​។ នេះ​ជា​រឿង​មួយ​ដែល​ធ្វើអោយ​អំពើហិង្សា​នៅក្នុង​គ្រួសារ​នៅ​កើតមានឡើង​។​

ជា​និស្សិត​មួយ​រួប​បាន​ប្រាប់ថា សម្រាប់​កញ្ញា​ផ្ទាល់​ក៏​ធ្លាប់បាន​ជួប​ហិង្សា​ក្នុង​គ្រួសារ​នេះ ពេល​មាន​ហិង្សា​ក្នុង​គ្រួសារ ដែល​ស្ដ្រី​រងគ្រោះ​មិន​ហ៊ាន ទៅ​ពេទ្យ​ឬ​ប្រាប់​ពេទ្យ​ត្រង់​ទេ ដោយសារតែ​ការភ័យខ្លាច ការអៀនខ្មាស់ និង​ខ្លាច​អ្នក​ដ​ដៃ​ទៀត​ដឹង​រឿង​គ្រួសារ ដែល​អាច​ប្រឈម​បញ្ហា​ផ្សេងៗ​។​

​ចំណែកឯ ប្រជាពលរដ្ឋ​មួយរូប​ទៀត​បាន​និយាយថា​៖ ស្ដ្រី​រងគ្រោះ​គួរតែ​ហ៊ាន​ប្រាប់​គ្រូពេទ្យ​តាម​ត្រង់​ពី​ការប្រើ​ហិង្សា​មកលើ​ខ្លួន​និង​ស្ដ្រី​រងគ្រោះ​គួរ ដើម្បី​ទទួលបាន​សេវា​ព្យាបាល និង​ដោយ​ឥតគិតថ្លៃ​ផងដែរ​ចំពោះ​ស្ដ្រី​ក្រីក្រ​។​

បញ្ហា​នេះ លោកស្រី រស់ ច​ន្ធូ ប្រធាន​មណ្ឌល​សុខភាព​ឃុំ​ជ្រៃ​បាន​លើកឡើងថា​៖ ចំពោះ​អ្នក​ជម្ងឺ​អ្នកស្រី​តែងតែ​យកចិត្តទុកដាក់​ព្យាបាល ហើយ​ស្ដ្រី​ដែល​ក្រីក្រ ការព្យាបាល​គឺ​មិន​យក​តម​ន្លៃ​និង​រក្សា​ការសំងាត់​ជូន​គាត់​ថែម​ទៀតផង​។

​ដូច្នេះហើយ ស្ដ្រី​រងគ្រោះ​ដោយ​អំពើហិង្សា​ក្នុង​គ្រួសារ គួរតែ​ប្រាប់​គ្រូពេទ្យ​អំពី​ហេតុផល​ពិតប្រាកដ​ដែល​បណ្ដាលឱ្យ​មាន​របួសស្នាម និង​ការប៉ះទង្គិច​ផ្លូវចិត្ត​របស់​ពួកគេ​, ដើម្បីឱ្យ​ពួកគេ​ទទួលបាន​ការគាំទ្រ​ចាំបាច់​រួមទាំង​របាយការណ៍​វេជ្ជសាស្ត្រ​សម្រាប់​ប៉ូលិស​។

អត្ថបទ៖ លោក ឈឿន ថៃកឿ