ដំណើរការរាយការណ៍ករណីអំពើហិង្សាក្នុងគ្រួសារ

ប្រពល​រដ្ឋ និង ស្ត្រី​មួយចំនួន​បានសម្រេច​ចិត្ត​រាយការណ៍​ពី​បញ្ហា​ហិង្សា មកកាន់​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​អោយជួយ​អន្តរាគមន៍ ព្រោះតែ​ទ្រាំ​មិនបាន​នូវ​ទង្វើ ពី​សំណាក់​ស្វាមី ឬ ជន​ប្រព្រឹត្ត ដែល​ក្នុងនោះ​ក៏​ដោយសារតែ​ប្រជាពលរដ្ឋ និង ស្ត្រី​បាន​យល់ច្បាស់​ពី​ផលប៉ះពាល់ នៃ​អំពើហិង្សា តាមរយៈ​ការផ្សព្វផ្សាយ ពី​អាជ្ញាធរ​មូលដ្ឋាន​ផ្ទាល់ ។​

ជា​ពលរដ្ឋ​ម្នាក់​រស់នៅក្នុង សង្កាត់​ក្តុល  ​បាន​និយាយថា កាល​ពីមុនមក​អំពើហិង្សា​កើតមាន​ច្រើន​ដោយសារតែ​ការផ្សព្វផ្សាយ​ពី​អាជ្ញាធរ និង ការយល់ដឹង​របស់គាត់​នៅមាន​មាន​កម្រិត​។ តែ​ក្នុងពេល​បច្ចុប្បន្ននេះ គឺ មិនសូវមាន​នោះទេ នេះ​ក៏ដោយ​សារ​តែមាន​ការចុះ​មក​ផ្សព្វផ្សាយ​អប់រំ ការផ្តល់​ជា​មតិយោបល់​ពី​ខាង​ភូមិ​/​ឃុំ ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​

​និស្សិត​មួយរូប លោក វុទ្ធី បាន​និយាយថា កន្លងមក​លោក​ធ្លាប់​បានឃើញ​ករណី​ហិង្សា​ច្រើន​ដែរ ទាំង​អ្នកជិតខាង និង សាច់ញាតិ​របស់លោក​ផងដែរ​។ នៅពេល​ករណី​ហិង្សា​កើតមានឡើង​ក៏​សូវ​មាន​អាជ្ញាធរ​បាន​ចុះទៅ​ដោះស្រាយ​ប៉ុន្មាន​ទេ ។ ដោយឡែក​បើសិនជា​សម្របសម្រួល​គ្នា​មិន​បានទេ​ក៏​អាច​ឈានដល់​ការ​លែងលះ​ផងដែរ​។​

​ទទឹម​នេះ លោកស្រី យឿ​ម យ័​ប មេឃុំ​តា​ប៉ុន ស្រុក​សង្កែ ប្រាប់ថា​៖ នៅពេល​ករណី​ហិង្សា​កើតឡើង​គឺ​ឃុំ​បានធ្វើការ​អន្តរ​គម​ន៍​ជាបន្ទាន់ ហើយក៏​មានការ​សហកា​រ​ជាមួយ​អង្គការ​បន្ទាយស្រី​ផងដែរ ។​

​បញ្ហា​នេះ​ ​លោកស្រី អ៊ី គីម ស្រ៊ា​ន គណៈកម្មការ​ទទួលបន្ទុក​កិច្ចការ​ស្ដ្រី និង កុមារ នៃ​សង្កាត់​ព្រែក​ព្រះស្ដេច បាន​មាន​ប្រសា​ស​ន៏​ថា​៖ លោកស្រី​តែងតែ ជួយ​ប្រឹក្សា​យោបល់ និង ជួ​យស​ម្រួ​ប​សម្រួល ឲ្យ​ស្ដ្រី​មាន​ភាពជឿជាក់ មាន​ទំនុកចិត្ត ។ សង្កាត់​ក៏​មិនដែល ស្ដីបន្ទោស​លើ​ស្ដ្រី​រង់​គ្រោះ​ក្នុង​ប្រឹក្សា​យោបល់​នោះទេ យើង​តែង​អប់រំ​ទាំងសងខាង ដើម្បី​ឲ្យ​អ្នក​ប្រើ​ហិង្សា​យល់ និង​ធ្វើ​កិច្ច​ស​ន្យ​ជាដើម​។​

អាជ្ញាធរ​មូលដ្ឋាន​ត្រូវបាន​គេ​រំពឹងថា នឹង ផ្ដល់​ភាពកក់ក្ដៅ​ដល់​ស្ត្រី​រងគ្រោះ​ដោយ​អំពើហិង្សា​ក្នុង​គ្រួសារ​, ស្តាប់​ស្ត្រី​រងគ្រោះ និង បង្ហាញ​ពី​អាកប្បកិរិយា​គាំទ្រ​ជាជាង​ស្តីបន្ទោស ដើម្បី​ឲ្យ​មាន​ភាពជឿជាក់​លើ​មន្ដ្រី​សាធារណៈ​ក្នុងការ​ប្រឹក្សា​យោបល់​នៅ​មូលដ្ឋាន​ជាដើ់ម​។​

​អត្ថបទ​៖​ឈឿន ថៃ​កឿ​