ខេត្តបាត់ដំបង​៖​ករណី​រំលោភ​ផ្លូវភេទ លើ​ស្ត្រី​និង កុមារ កើត ១២​ករណី គិត​ត្រឹម​ពាក់កណ្តាល​ឆ្នាំ​២០១៩

បើតាម​មន្ត្រី​នរគ​បាល ប្រឆាំង​ការជួញដូ​មនុស្ស និង ​ការពារ​អ​និតិ​ជន ស្នងការ​ខេត្តបាត់ដំបង បង្ហាញថា ករណី​រំលោភបំពាន​ផ្លូវភេទ លើ​ស្ត្រី និង​កុមារ មានការ​កើតឡើង ចំនួន ១២​ករណី ។ ក្នុងនោះ លោក​ថា ករណី​កើត មួយចំនួន គឺ ឪពុក​បង្កើត ឬ ឪ​ពុង​ចុង រំលោភ​កូន​ឯង ។ ចំណែក​ផ្លូវច្បាប់​វិញ លោក​ថា ជន​ប្រព្រឹត្ត​ត្រូវបាន ទទួលទោស​តាមច្បាប់ ។ នេះ​តាម​ការលើកឡើង ក្នុង​ក​ម្មិ​វ​ធី​សន្ទនា​មតិ វិទ្យុជាតិ​ចំការចេក បាត់ដំបង ថ្ងៃទី ១៤ មិថុនា ឆ្នាំ ២០១៩

លោក សេង រ៉ុ​ន នាយរង​ការិយាល័យ​ប្រឆាំង​ការជួញដូ​មនុស្ស និង​ការពារ​អ​និតិ​ជន នៃ​ស្នងការ​នរគ​បាល​ខេត្តបាត់ដំបង បានបញ្ជាក់​បន្ថែមទៀត​ថា ដើម្បី​ចូលរួម​ទប់ស្កាត់​បញ្ហា​នេះ ស្នងការ​ខេត្ត និង​អ្នក​ពាកព័ន បានធ្វើការ​ផ្សព្វផ្សាយ ច្បាប់ ដល់​មនុស្ស​គ្រប់​មជ្ឈដ្ឋាន​ឱ្យបាន​យល់ អំពី​ការរំលោភបំពាន​ផ្លូវភេទ លើ​ស្ត្រី និង​កុមារ គឺ​ជន​ប្រព្រឹត្ត គ្មាន​រួចខ្លួន​នោះទេ ត្រូវ​មានទោស​ពី ១៥ ទៅ ៣០ ឆ្នាំ ឬ​អាច​លើសពីនេះ ។

ចំណែក លោកស្រី លឿ សុ​ម៉ាលី ប្រធានការិយាល័យ​ការពារ​ផ្លូវច្បាប់ នេះ​មន្ទីរ​កិច្ចការពារ ខេត្ត ក៏បាន​លើកឡើងថា មន្ទីរ​បានធ្វើការ​ផ្សព្វផ្សាយ ទាក់ទង​បញ្ហា​នេះ ដើម្បី​ទប់​ស្កាត​កា​រំលោភបំពាន​លើ​ស្ត្រី និង​កុមារ តាម​គ្រប់​ស្រុក​ក្នុង​មួយឆ្នាំៗ ។ លើសពីនេះ លោកស្រី​សូមអោយ​ស្ត្រី ឬ​អាណាព្យាបាល មានការ​ប្រុង​ប្រ​យ​ត្ន័​ចំពោះ​កូន ចៅ មិនត្រូវ​បណ្តោយឱ្យ នៅ​កន្លែង​ស្ងាត់​ម្នាក់ឯង ដែល​អាច​នាំ​កើត ជា​ជនរងគ្រោះ ក្នុងករណី​រំលោភ ផ្លូវភេទ ។

​អត្ថបទ៖ លោក ញ៉ែម ចាន់