«​ថ្នាក់ដឹកនាំ​ខេត្តបាត់ដំបង​ចូលរួម​បុណ្យ​វិសាខបូជា​នៅ​វត្ត​ពោធ​វាល​»

​ឯកឧត្តម ងួន​រតនៈ​អភិបាល នៃ​គណៈ​អភិបាលខេត្ត​បប រួម​ជា​១​ព្រះសង្ឃ មន្ត្រី​រជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ​អ្នកគ្រូ និង​ពុទ្ធបរិស័ទ យ៉ាងច្រើន​កុះករ បាន​អញ្ជើញ ចូលរួម​បុណ្យ​វិសាខបូជា នៅ​វត្ត​ពោធិ​វាល កាលពី​ថ្ងៃទី​១៨ ខែឧសភា​នេះ​។​
បុ​ណ្រ​វិសាខបូជា ជា​បុណ្យ​ធំ​១​ក្នុងចំណោម បុណ្យ​ធំៗ​របស់​ជាតិ ផ្នែក​ខាង​វិស័យ​ព្រះពុទ្ធសាសនា ដែល​ធ្វើឡើង​រំលឹក ដល់​នក្ខត្ត​សម័យ សំខាន់ៗ​៣ ដែល​បាន​កើតឡើង ក្នុង​ព្រះពុទ្ធសាសនា ចំពោះ​ព្រះសម្មាសម្ពុទ្ធ បរមគ្រូ​នៃ​យើង រួមមាន ការ​ប្រសូត ត្រាស់ដឹង និង​បរិនិព្វាន​។​

​ន​ក្ត្ត​សម័យ​ទី​១ ព្រះ​ពោធិសាត់​ទ្រង់​ប្រសូត មុន​ពុទ្ធសករាជ ៨០​ឆ្នាំ នៅ​ថ្ងៃ​សុ​ុ​ក្រ ពេញបូណ៌មី ខែ​ពិសាខ ឆ្នាំ ច វេលា​ជិត​ត្រង់ នៅក្នុង​ព្រៃ​លុ​ម្ពី​នី _ ព្រៃ​សាល​ព្រឹក -​ចន្លោះ​នគរ​ទាំង​២ គឺ​នគរ​កបិល​ភស្តុ និង​នគរ​ទេវ​ទ​ហៈ​។​
នក្ខត្ត​សម័យ​ទី​២ ព្រះមហា​បុរស​ទ្រ​ង​ទត​ឃើញ ទេវទូត​ទាំង​៤​ប្រការ គឺ​មនុស្ស​ចាស់​១ មនុស្ស​ឈឺ​១ មនុស្ស​ស្លាប់​១ និង​ភេទ​អ្នកបួស​១ នៅក្នុង​ឧទ្យាន ដោយមាន សុទ្ធ​វាស ទេវតា​និមិត្ត​ថ្វាយ​។​

នក្ខត្ត​សម័យ​ទី​៣ ក្នុង​រយៈពេល​ត្រាស់ដឹង​៤៥​ព្រះវស្សា ព្រះអង្គ​ទ្រង់​បំពេញ ពុទ្ធកិច្ច​៥​យ៉ាង គឺ​ពេលព្រឹក​យាង​បិណ្ឌបាត​១ ក្នុងពេល​រសៀល ទ្រ​ង​សំដែងធម៌​ប្រោស​មហាជន​១ ក្នុងពេល​ព្រលប់ ទ្រង់​ប្រទាន​ឱវាទ ដល់​ភិក្ខុ​១ ក្នុងពេល​អធ្រាត្រ ទ្រង់​ដោះប្រស្នា​ទេវតា​១ ក្នុងពេល​បែ​កប​ច្ចូ​សម័យ ប្រមើល មើល​នៅ​សត្វ ដែលមាន​ភ័ព្វ​និង​ឥត​ភ័ព្វ​១​។​ដល់​វស្សា​ទី​៤៥ ជា​វស្សា​ចុងក្រោយ គឺ​នៅ​ថ្ងៃអាទិត្យ ពេញបូណ៌មី ខែមាឃ ឆ្នាំម្សាញ់​បញ្ច​ស័ក ព្រះអង្គ​គង់នៅ​ក្នុង បា​វាល ចេតិយ ព្រះ​ជិនស្រី​ទ្រង់​ដាក់​អាយុសង្ខារ ដោយ​ព្រះពុទ្ធដីការ ចំពោះ​មារ​ថា មារ​ចិត្ត​បាប ចូ​ូ​រ​អ្នកមាន​សេចក្តី​ខ្វល់ខ្វាយ​តិច​ចុះ កា​បរិនិព្វាន​របស់​ត​ថាគ​ត។

អត្ថបទ៖ លោក ម៉ូត វោយហូ