ឯកឧត្តមងួនរតនៈ បានអញ្ជើញចុះពិនិត្យ ស្ថានភាព និងសួរសុខទុក្ខ ក្រុមអាជីវករ

Mot Voyho, [11.08.21 15:01]

ឯកឧត្តមងួនរតនៈ បានអញ្ជើញចុះពិនិត្យ ស្ថានភាព និងសួរសុខទុក្ខ ក្រុមអាជីវករ ដែលបានលក់ដូរ នៅផ្សារត្នោតជួរ ជាកន្លែងរៀបចំថ្មី ក្រោយពីផ្សាកនៅក្នុងខេត្ត ត្រូវបានបិទខ្ទប់ជាបណ្ដោះអាសន្ន។

ឯកឧត្តម ងួនរតនៈ អភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី 11 ខែសីហានេះ បានអញ្ជើញពិនិត្យ ស្ឋានភាព និងសួរសុខទុក្ខ ដល់ក្រុមអាជីវករ ដែលបាននាំគ្នាមកលក់ដូរ នៅផ្សារត្នោតជួរ ក្នុងភូមិជីនីក ភូមិអន្លង់វិល ស្រុកសង្កែ ដែលជាកន្លែងរៀបចំថ្មី និងមានលក្ខណៈ រក្សាគម្លាតសុវត្ថិភាព ពីទីតាំងមួយទៅទីតាំងមួយទៀត មានប្រវែង 5 ម៉ែត្រ ក្រោយពីផ្សារក្នុងខេត្ត ត្រូវបានបិទជាបណ្ដោះអាសន្ន។

ឯកឧត្តម អភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបង ក៏បានណែនាំ ដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តកែចូលរួម អនុវត្តវិធានការ 3 គុំ និងដើម្បីការពារ របស់រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន ដើម្បីបញ្ចប់ព្រឹត្តិការណ៍ សហគមន៍ 20 កុម្ភ: នាពេលខាងមុខ ដោយប្រទេសកម្ពុជា កំពុងប្រយុទ្ធប្រឆាំង នឹងជំងឺកូវិត 19 មិនឲ្យឆ្លងជាបន្តទៀត។ សូមបញ្ជាក់ថា រដ្ឋបាលខេត្តបាត់ដំបង បានសម្រេចបិទខ្ទប់ ទីតាំងផ្សារនានា ដែលមានចំនួន រហូតដល់ 59 ផ្សារ ក្នុងខេត្តបាត់ដំបង ក្នុងគោលបំណង ទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវិត 19 នៅពេលដែលខេត្តបាត់ដំបង ក៏ដូចជាខេត្តនានាទូទាំងប្រទេស បាននិងកំពុង ញាប់ជើងញាប់ដៃ ក្នុងការទប់ស្កាត់ កាត់បន្ថយ ការរីករាលដាល នៃជំងឺកូវិត 19 ពិសេស មេរោគបំប្លែងថ្មី ដែលតា ឲ្យទទួលបានជោគជ័យ ដើម្បីប្រជាពលរដ្ឋយើង៕ ប្រភព រដ្ឋបាលខេត្ត