ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ខៀវកញ្ញារិទ្ធ កំពុងបំពេញសកម្មភាព មនុស្សធម៌ យ៉ាងសកម្មនៅមូលដ្ឋាន ស្រុកកោះសូទិន


ក្នុងឱកាស ឯកឧត្តម ខៀវកាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានទទួលជួប ឯកឧត្តម សៅសំបូរ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តមខៀវកញ្ញារិទ្ធ នាព្រឹកថ្ងៃទី ១១ ខែតុលាកន្លងទៅនេះ នៅទីស្ដីការក្រសួង។

ឯកឧត្តម សៅសំបូរ បានជម្រាបជូន ពីសកម្មភាពការងារ របស់គ្រូពេទ្យស្ម័គ្រ ចិត្ត បានបំពេញបេសកកម្ម យ៉ាងសកម្ម នៅក្នុងយុទ្ធនាការ ការចាក់វ៉ាក់សាំង បង្ការជំងឺ covid ១៩ ជូនដល់ប្រជាពល ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម បានប្រព្រឹត្តទៅ ដោយរលូន នឹងទទួលបានលទ្ធផលល្អ។ ឯកឧត្តមប្រធានក្រុមការងារ ក៏បានលើសពីគម្រោង របស់ឯកឧត្តមខៀវកាញារីទ្ធ ក្នុងការរៀបចំ អាគារមន្ទីរពិសោធន៍ នៅមន្ទីរពេទ្យបង្អែក ស្រុកកោះសូទិន និងបានស្នើសុំ សម្ភារៈបរិក្ខាពេទ្យ មួយចំនួន សម្រាប់ផ្គត់ផ្គង់ដល់ មន្ទីរពេទ្យស្រុកកោះសូទិនផងដែរ។

សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តមខៀវកាញារីទ្ធ ប្រចាំនៅស្រុកកោះសូទិន ខេត្តកំពង់ចាម មានចំនួន ២២ នាក់ ដែលបានបង្កើតឡើង រយៈពេល ៤ ឆ្នាំមកហើយ ដោយបានបំពេញសកម្មភាព ការងារនានាជាច្រើន ក្នុងវិស័យសុខាភិបាល ជួយលើកកម្ពស់ សុខុមាលភាព របស់ប្រជាពលរដ្ឋ តាមមូលដ្ឋានផងដែរ។

ឯកឧត្តម ខៀវកាញារីទ្ធ បានឲ្យប្រធានក្រុមការងារ លើកជាគម្រោង ឲ្យបានច្បាស់លាស់ ទាក់ទងនឹងកិច្ចការ ជួយតាមលទ្ធភាព ដល់វិស័យសុខាភិបាល ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម ដើម្បីឱ្យកិច្ចការនេះ សម្រេចបានជោគជ័យ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅនេះ ឯកឧត្តមខៀវកាញារីទ្ធ និងលោកជំទាវ បានប្រគល់រថយន្ត សង្គ្រោះបន្ទាន់មួយគ្រឿង និងសម្ភារៈបរិក្ខាពេទ្យ ជូនដល់មន្ទីរពេទ្យ បង្អែកស្រុកប្រតិបត្តិ កោះសូទិន សម្រាប់ប្រើប្រាស់ ប្រចាំថ្ងៃ ក្នុងការដឹកជញ្ជូន អ្នកជំងឺ ទៅកាន់មន្ទីរពេទ្យ ឲ្យបានទាន់ពេលវេលា៕ ប្រភព វិទ្យុជាតិ កម្ពុជា