វត្ត​សុវណ្ណ​គង្គារ ហៅ​វត្ត​ដងទង់ ​​ប្រារព្ធ​ពិធីបុណ្យ​បញ្ចុះ​ខ័​ណ្ឌ​សីមា​ និង​ ឆ្លង​ព្រះវិហារ​ថ្មី


​វត្ត​សុវណ្ណ​គង្គារ ហៅ​វត្ត​ដងទង់​ស្ថិតនៅ​ភូមិ​ធ្នង់ ឃុំ​ក​ន្ទឺ​១ ស្រុក​បាណន់​ខេត្តបាត់ដំបង បាន​ប្រារព្ធ​ពិធីបុណ្យ​បញ្ចុះ​ខ័​ណ្ឌ​សីមា​និង​ឆ្លង​ព្រះវិហារ​ថ្មី ក្រោម​អធិបតីភាព ឯកឧត្តម ងួន រតនៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង នា​ព្រឹក​ថ្ងៃ​ពុធ​នេះ ។

ក្នុងនាម​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត​ឯកឧត្តម ងួន រតនៈ បាន​អបអរសាទរ​ចំពោះ​ព្រះវិហារ​និង​សមិទ្ធផល​ថ្មីៗ​ទៀត ដែល​ត្រូវបាន​កាត់​ខ្សែបូ​សម្ពោធ ប្រគេន​និង​ជូន​ប្រជា​ពុទ្ធបរិស័ទ​នៅ​ទីនោះ​គោរព​ប្រតិបត្តិ​ធម៌ វិន័យ​និង​ជាទី​សក្ការ​
​តាម​ប្រពៃណី​ជំនឿ​សាសនា​គ្រប់ៗ​គ្នា ។

 

ការ​ជ្រះថ្លា​ជាមួយ​សមិទ្ធផល​ថ្មី​នេះ​គឺ​អាស្រ័យ​ប្រទេស​មាន​សន្តិភាព​ពេញ​បរិបូរ មានការ​ឯកភាព​ជាតិ បាននាំគ្នា​ចូលរួម​កសាង តាមរយៈ​សប្បុរសជន​ក្នុង​និង​ក្រៅប្រទេស រួមជាមួយ​អាជ្ញាធរ គណៈកម្មការ​វត្ត ព្រះសង្ឃ និង​ប្រជា​ពុទ្ធបរិស័ទ​ក្នុង​មូលដ្ឋាន​។
ព្រះវិហារ​ថ្មី​នេះ​មាន​បណ្តោយ​ប្រវែង​
១៨​ម៉ែត្រ ទទឹង​១១ ម៉ែត្រ កំពស់ ១៥ ម៉ែត្រ និង​ក្លោងទ្វារ សរុប​អស់​បច្ច័យ​ជាង​៩៦.០០០ ដុល្លា​អាមេរិក ។​

អត្ថបទ៖ លោក សួស សុភ័ក្រ