ពលរដ្ឋ​នៅ​ឃុំ​ព្រះ​ផុស ជាង​១០០០​គ្រួសារ លែង​ខ្វះខាត​ទឹក​ប្រើប្រាស់​ទៀតហើយ​ក្នុង​រដូវប្រាំង​នេះ​

​បាត់ដំបង ៖ រដូវប្រាំង​ឆ្នាំនេះ​ការ​ប្រឈម​និង​ខ្វះខាត​ទឹក​របស់​ពលរដ្ឋ​ និង សត្វ នៅ​ឃុំ​ព្រះ​ផុស ស្រុក​គាស់ក្រឡ លែង​ជា​បញ្ហា​ទៀត បន្ទាប់ពី ទទួលបាន​ស្រះ​ទឹក​ក៏​ធំ ថ្មី​មួយកន្លែង​ទៀត​ពី ថ្នាក់ដឹកនាំ​កំពូល​ក្រសួងមហាផ្ទៃ ដល់​ពលរដ្ឋ​ក្នុង​ឃុំ ដាច់​ស្រ​យ៉ា​ល​មួយ​នេះ ។​

​លោក ម៉ៅ​សុ​ចាន់ អភិបាលស្រុក​គាស់ក្រឡ បានអោយដឹងថា​ស្រះ​ថ្មី​នេះ​ជា​អំណោយ​របស់ ​សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែលមាន​ទំ​ហ៊ំ​ជាង ​២​ហិច​តា ស្ថិតនៅ​ក្បែរ ស្រះ​ដែល​ជីក​រួច​ជាង​មួយ​ហិច​តា ស្ថិតនៅ​ក្នុងភូមិ បឹង​ព្រះ ឃុំ​ព្រះ​ផុស ស្រុក​គាស់ក្រឡ​ខេត្តបាត់ដំបង​។​

​សូមបញ្ជាក់ថា​ការទទួលបាន​ស្រះ​ថ្មី​នេះ ខណៈដែល​ឯកឧត្តម​ងួន​រតនៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង ដឹកនាំ មន្ត្រី​តាម​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ ចុះ​ពិនិត្យមើល​ស្ថានភាព​រស់នៅ​របស់​ពល​រដ្ឋ​ក្នុងស្រុក​គាស់​គ្រ​ឡ ពិសេស​បណ្តា​ឃុំ​ដែល​តែងតែមាន​ការខ្វះខាត​ទឹក ក្នុង​រដូវ ប្រាំង កាលពី​ ថ្ងៃទី​២៧ ខែ កុម្ភៈ កន្លងទៅ ។​

​លោក ម៉ៅ សុ​ចាន់ អភិបាល នៃ​គណៈ​អភិបាលស្រុក​គាស់ក្រឡ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន រដ្ឋបាល​ស្រុក​គាស់ក្រឡ ដោយបាន​ការឧបត្ថម្ភ​ប្រេងម៉ាស៊ូត​ពី ឯកឧត្តម អភិបាល និង​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក រដ្ឋបាល​ស្រុក បានធ្វើ​ការបូមទឹក ដើម្បី​ធ្វើការ​រក្សា​ទឹក​ទុក​តាម​បឹង បួរ និង​ប្រឡាយ ចំនួន ៤​ឃុំ គឺ​ឃុំ​ធិបតី ឃុំ​ឆ្នាល់មាន់ ឃុំ​គាស់ក្រឡ ឃុំ​ហប់ ដោយឡែក​ឃុំ​ចំនួន​២​ផ្សេងទៀត ដូចជា​ឃុំ​ព្រះ​ផុស ឃុំ​ដូន​បា ដែល​នៅ​ទី​ខ្ពស់​មិនអាច​ធ្វើការ​បូម​ទៅដល់ នេះ​បើ​យោងតាម​គេហទំព័រ​របស់​រដ្ឋបាល​ខេត្តបាត់ដំបង ដែល​បាន​ចុះផ្សាយ ។​

​អត្ថបទ ៖ លោក ភី សុខ​
​រូបភាព ៖ រដ្ឋបាលខេត្ត​