លោក អ៊ិន សុវណ្ណសមុន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តបាត់ដំបង បានមានស្រាសន៍ថា៖ គឺមាន ៨ស្រុកក្នុងខេត្តបាត់ដំបង ដែលកំពុងតែជួបបញ្ហាធ្វើឲ្យខូចខាតដំណាំស្រូវ ដោយសារគ្រោះរាំងស្ងួត ហើយស្រុកដែលជួបបញ្ហាច្រើនជាងគេគឺ ស្រុកមោងឫស្សី ស្រុកសង្កែ ស្រុកបវេល ស្រុកគាស់ក្រឡ ស្រុករុក្ខគីរី និងស្រុកបាណន់។
លោកអនុប្រធានមន្ទីរ បានបន្ថែមទៀតថា៖ ផ្ទៃដីដែលប៉ះពាល់សរុបមាន ៦៩,៦៤៣ហិចតា ការខូចខាតទាំងស្រុង៣០០ហិចតាបច្ចុប្បន្ននេះ។ ដោយឡែកការសង្គ្រោះបាន ដោយសារទឹកភ្លៀងផង បូមផងបាន ២០,៩៨៤ហិចតា និងស្តារបាន១៨៥ហិតា។ នេះជាការលើកឡើងក្នុងកម្មវិធីសន្ទនាមតិ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨នេះ។
អត្ថបទ៖ ហ៊ាន វាសនា