យោងតាមការព្យាករណ៍ របស់ក្រសួង ធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ ជាមួយ ផ្គរ រន្ទះ និងខៀវកន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី ៥០%។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី ៣០% និងតំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី ១៥%។
កាកែប្រែអាកាសធាតុ ដែលអាចមានភ្លៀងធ្លាក់ នេះគឺអាស្រ័យដោយ ព្យុះទី ២២ ឈ្មោះ ឃីងសុីង ដែលកើតនៅមហាសមុទ្រ ប៉ាស៊ីហ្វិក ខាងលិច បានមានឥទ្ធិពលខ្លាំងលើ របបខ្យល់មូសុង ឦសាន ខណៈសម្ពាធទាប គ្របដណ្ដប់លើសមុទ្រចិន ខាងត្បូង ឈូងសមុទ្រថៃ និងគ្របដណ្ដប់លើភាគ ខាងក្រោមនៃអាងទន្លេមេគង្គ នឹងលើព្រះរាជាណាចក្រកម្ពុជា។
ស្ថានភាពបែបនេះ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ។
អាស្រ័យដូចបាន ជំរាបជូនមកនេះ សូមសាធារណជន ជ្រាបជាព័ត៌មាន។
ការផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២៤៕ ប្រភព APP