ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងអំពី ស្ថានភាព អាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជា


ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងអំពី ស្ថានភាពអាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ២ ដូចថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៤៖


១- តំបន់វាលទំនាប៖
សីតុណ្ហភាព អប្បបរមា ២៦ អង្សាសេ និងសីតុណ្ហភាព អតិបរមា ៣៧ អង្សាសេ។ ខ្យល់បក់មកពីទិស អាគ្នេយ៍ និងទិសនិរតី មានល្បឿន មធ្យម២ម៉ែត្រ/ វិនាទី។ តំបន់ភាគពាយ័ព្យ អាចមានភ្លៀងធ្លាក់ ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី ១០%។
២- តំបន់ខ្ពង់រាប៖
សីតុណ្ហភាព អប្បបរមា ២៣ អង្សាសេ និងសីតុណ្ហភាព អតិបរមា ៣៧ អង្សាសេ។ ខ្យល់បក់មកពីទិស បស្ចិម និងទិសនិរតី មានល្បឿនមធ្យម ៣ ម៉ែត្រ/ វិនាទី។ តំបន់ភាគឧត្តរ និងឦសាន អាចមានភ្លៀងធ្លាក់ ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី ១៥%។
៣- តំបន់មាត់សមុទ្រ៖
សីតុណ្ហភាព អប្បបរមា ២៥ អង្សាសេ និងសីតុណ្ហភាព អតិបរមា ៣៥ អង្សាសេ។ ខ្យល់បក់មកពីទិសនិរតី មានល្បឿនមធ្យម ៣ ម៉ែត្រ/ វិនាទី ។ អាចមានភ្លៀងធ្លាក់ ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់ លើផ្ទៃដី ១០%។
រលកសមុទ្រមានកម្ពស់ មធ្យម អប្បបរមា ០-៥០ ម៉ែត្រ និងកម្ពស់មធ្យម អតិបរិមា ១-៥០ ម៉ែត្រ។
អាស្រ័យដូចបានជម្រាបជូន មកនេះ សូមសាធារណជន ជ្រាបជាព័ត៌មាន។
ការផ្សាយរបស់ក្រសួង ធនធានទឹក និងឧតុនិយម ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៤៕ ប្រភព APP