ស្ថានភាព អាកាសធាតុដែលកម្ពុជា ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៣


នៅក្នុងសេចក្តី ជូនដំណឹងស្ដីពី ស្ថានភាព ធាតុអាកាសនៅកម្ពុជា ក្នុងអំឡុង សប្តាហ៍ទី ៤ នៃខែមករានេះ ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពល ពីទ្រនុង នៃសម្ពាធខ្ពស់(ចិន) និងខ្យល់មូសុង ឦសាន បក់ក្នុងល្បឿន ពីមធ្យមទៅខ្លាំង ស្ថានភាពបែបនេះធ្វើឲ្យ៖
១៖ តំបន់ទំនាបកណ្ដាល
សីតុណ្ហភាពអប្បបរមា មានពី ១៨,២២ អង្គ្សាសេ
សីតុណ្ហភាព អតិបរមា មានពី ២៨,៣៣ អង្សារស អាកាសធាតុអាចចុះត្រជាក់ ក្នុងកម្រិតមធ្យម។
២៖ តំបន់ខ្ពង់រាប
សីតុណ្ហភាពអប្បបរិមា មានពី ១៥,២០ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ២៨, ៣១ អង្សារសរសេរ ធាតុអាកាសអាចចុះត្រជាក់ ពីមធ្យមទៅខ្លាំង។ ពិសេសខេត្តរតនគិរី មណ្ឌលគីរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាព អប្បបរមា អាចធ្លាក់ចុះមកនៅ ១៥ ,១៧ អង្សាសេ នៅពេលព្រឹក និងពេលល្ងាច។
៣៖ តំបន់បទសមុទ្រ
សីតុណ្ហភាព អប្បបរមា មានពី២១ , ២៣ អង្សារស សីតុណ្ហភាព អតិបរមា មានពី៣០,៣៣ អង្សាសេ និងអាចមានខ្យល់បោះបោក លាយឡំ និងរលកសមុទ្រខ្ពស់។
អាស្រ័យដូចបានជម្រាបជូន មកនេះ សូមសាធារណជន ទទួលជ្រាបជាព័ត៌មាន និងបន្តការប្រុងប្រយ័ត្ន ចំពោះស្ថានភាព ចុះត្រជាក់។
ការផ្សាយរបស់ក្រសួង ធនធានទឹក និងឧតុនិយម ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៣ នេះ៕ប្រភពAKP