តំណាងអង្គការ សុខភាពពិភពលោក ប្រចាំកម្ពុជា បានគាំទ្រ ចំពោះការសម្រេចចិត្…

Mot Voyho, [07.09.21 14:52]

តំណាងអង្គការ សុខភាពពិភពលោក ប្រចាំកម្ពុជា បានគាំទ្រ ចំពោះការសម្រេចចិត្ត ដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកឲ្យដំណើរការ សាលារៀនឡើងវិញ

លោកស្រី វេជ្ជបណ្ឌិត ឡៃ អាឡែន តំណាងអង្គការ សុខភាពពិភពលោក ប្រចាំកម្ពុជា កាលពីថ្ងៃទី ៧ ខែកញ្ញានេះ បានសម្ដែងការគាំទ្រ ចំពោះការសម្រេចចិត្ត ដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកឲ្យដំណើរការ សាលារៀន ឡើងវិញ ជាដំណាក់កាលៗ។ លោកស្រីបានលើកហេតុផល ចំនួន ៣ ចំណុចថា ១៖ សិស្សានុសិស្ស ឬក៏សាលារៀន មិនមែនជា ចលករ សំខាន់ដែលធ្វើឱ្យ មានការផ្ទុះ រាតត្បាត នៃជំងឺកូវិត ១៩ ក្នុងសហគមន៍នេះទេ ២៖ ការបិទសាលារៀន ក្នុងរយៈពេលយូរ មានការប៉ះពាល់ធ្ងន់ធ្ងរ ដល់ការវិវឌ្ឍ រាងកាយរបស់ក្មេងៗ ទាំងផ្លូវចិត្ត និងចំណេះដឹង ៣៖ គ្មានដំណើរការណាមួយ ដែលគ្មានហានិភ័យនោះទេ ប៉ុន្តែអ្វី ដែលយើងធ្វើបាន គឺការកាត់បន្ថយ ហានិភ័យ ឲ្យបានតិចបំផុត។ ដូច្នេះ ការបើកសាលារៀនឡើងវិញ គឺអាចស្ថិតនៅលើ ការគ្រប់គ្រងរបស់ យើង បានដោយការបញ្ចូល វិធានការទាំងឡាយ ដែលយើងធ្លាប់អនុវត្ត កន្លងមក។

សូមបញ្ជាក់ថា អត្រានៃការចាក់វ៉ាក់សាំង ភូមិ ១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី ៦ ខែកញ្ញាកន្លងទៅនេះ មាន ៩៦,០៩% ធៀបជាមួយចំនួន ប្រជាពលរដ្ឋគោលដៅ ១0 លាននាក់ និងលើកុមារ យុវវ័យ អាយុពី ១២ឆ្នាំឡើងទៅ ១៨ឆ្នាំមាន ៨៥,៥៥% ធៀបជាមួយ និងប្រជាពលរដ្ឋគោលដៅ ១,៩៦៦, ៩៣១ នាក់៕ ប្រភព TVK