ថ្ថ្ងៃទី១១.០៧.២០២០ វេលាម៉ោង១២និង៥៩នាទី កងកម្លាំងសរុប ៦៣នាក់(ក្នុងនោះ កងការព្រំដែន៥០១ ចំនួន៣៣នាក់, វរសេនាតូចលេខ១ ចំនួន ១៥នាក់, ក.អ.ធ ផ្នែកសឹករងស្រុកវាលវែង ១០នាក់, ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មដា ៥នាក់)ដឹកនាំដោយមេបញ្ជាការ កងការពារព្រំដែនលេខ៥០១ បានមុជទឹករកឃើញសពជនរងដែលត្រូវបានទឹកកួចយកដោយជំនន់ទឹកភ្លៀងកាលពីម្សិលម៉ិញនៅម៉ោង១៤:៣០នាទី នៅចំណុចទឹកធ្លាក់ថ្មដាតូចស្ថិតក្នុង ភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិសាត់។
ជនរងគ្រោះមានឈ្មោះ នូ រ៉ានាត ភេទស្រីអាយុ២៨ឆ្នាំ មានទីលំនៅភូមិ ទ្រលោកត្បូង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្នសពជនរងគ្រោះ បានប្រគល់ជូនសមត្ថកិច្ចជំនាញ និងបងប្អូនដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។
រំលឹកថា ជំនន់ទឹកភ្លៀងបានបង្កអោយកម្លាំងទឹកហូរខ្លាំង នាំបុរសម្នាក់ស្ត្រីម្នាក់ទៅជាមួយ កាលពីម្សិលមិញ នៅរមនៅយដ្ឋានទឹកធ្លាក់ថ្មដារតូច ។ ប្រុសត្រូវបានសង្គ្រោះមកកាន់មន្ទីរពេទ្យ ចំណែកស្ត្រីហូរតាមទឹកទៅបាត់ទើបរកសពឃើញ៕
ដោយ ភី សុខ