ស្ដ្រី​ និង ​ការអប់រំ កូនចៅ

ការអប់រំ​ ជា​រឿង​សំខាន់​ខ្លាំងណាស់ ចំពោះ​ក្រុមគ្រួសារ​ទៅលើ​កូនចៅ​របស់​ពួកគេ អំពី​ការនិយាយស្ដី​
​ក្រមសីលធម៌ ផ្នត់គំនិត ​និង គម្រូ​នានា ដែល​ឪពុកម្ដាយ​ ឬ​អាណាព្យាបាល​បាន​ប្រព្រឹត្ត​ធ្វើជា​ប្រចាំថ្ងៃ ក្នុងការ​ផ្ដល់​ឲ្យ​កូនចៅ​ជាដើម​។

យើង​សង្កេតឃើញថា មាន​ស្ដ្រី​ខ្មែរ​មួយចំនួន បាន​អប់រំ​ប្រៀនប្រដៅ​កូនចៅ​របស់គេ បានល្អ​ និង ​ណែនាំ​ឲ្យ​យល់​អំពី​ផល​ប៉ៈ​ពាល់​នៃ​អំពី​ហិង្សា​គ្រួសារ ប៉ុន្ដែ​មាន​ស្ដ្រី​ខ្លះ​ការអប់រំ​កូនចៅ​របស់ខ្លួន​នៅ​មិន​ពុំទាន់​បានល្អ​នៅឡើយ ដោយសារ​កត្ដា​ខ្លួនឯង ខ្វះ​ការអប់រំ​ និង ​ចូលចិត្ត​ធ្វើតាម​​ទម្លាប់​ពីមុនៗ ដែល​បណ្ដាល​កូនចៅ​ទទួលយក​នៅ​ផ្នត់គំនិត​មិនល្អ ឬ​ សកម្មភាព អាចឈាន​ទៅដល់​ការយក​គម្រូ​មិនល្អ​ដូចជា អំពើហិង្សា​ពី​ឪពុកម្ដាយ ។​

កញ្ញា គឹម ហៀ​ង អាយុ​ ២១​ឆ្នាំ ជា​ពលរដ្ឋ​មួយរូប​រស់នៅ​ក្រុង​បាត់ដំបង បាន​លើកឡើងថា​៖ ស្ដ្រី​គ្រប់រូប​មិន​ចង់ឃើញ​កូន​ខ្លួន​ជា​មនុស្ស​មិនល្អ​នោះទេ គ្រាន់តែ​ថា​ស្ដ្រី​ខ្លះ​អប់រំ​ទូន្មាន​ប្រដៅ​កូន​បានល្អ ចំនែកឯ​ស្ដ្រី​ខ្លះទៀត ការអប់រំ​ក៏​មិនបាន​ល្អ​ ហើយ​កូនអ្នកមាន​ទ្រព្យសម្បត្តិ​ខ្លះ​ក៏​ឪពុកម្ដាយ​គាត់​នៅ​ពុំទាន់​អប់រំ​បាន ល្អ​នោះដែរ​។​

កញ្ញា និស្ស័យ​ ២៣​ឆ្នាំ ជា​បុគ្គលិក​នៃ​សកល​វិទ្យាល័យ​បាត់ដំបង បាន​ប្រាប់ថា​៖ ស្ដ្រី​ជា​ម្ដាយ ចំនួន​ធំ​អប់រំ​កូនចៅ​បានល្អ​ច្រើន ជាង​បុរស ដោយសារ​កូន​នៅ​ជិតស្និត​ស្នាល​ជាង​ឪពុក ។ មួយវិញទៀត​ក​ញ្ញា យល់ឃើញថា ការអប់រំ​នេះ​បានល្អ​ក៏​វា​អាស្រ័យ​លើ​ម​ជ្ឃ​ដ្ឋា​ន​ជុំវិញ របស់​កូន​ខ្លួនឯង​។​

លោក វ៉ន វ៉ើ​ន អនុប្រធាន​ការិយាល័យ​បឋមសិក្សា​នៃ មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្ត បាន​ប្រសា​ស​ន៌​ថា​៖​ស្ដ្រី​ជា​ម្ដាយ​ឥឡូវ​មានការ​អប់រំ​កូន​បានល្អ​ច្រើន​ដោយ​ជម្រុញ​ឲ្យ​កូន​រៀនសូត្រ​បាន​ខ្ពស់ ខុស​ពីមុន ​ដែលមាន​ការប្រើ​ហិង្សា​ដើម្បី​អប់រំ​កូនចៅ ។ លោក​សង្កេតឃើញថា បច្ចុប្បន្ននេះ​ការអប់រំ​ក្មេង​ក៏​នៅ​មិន​ពុំទាន់​បានល្អ​ដែរ ដោយសារ​កង្វះ​ចំណេះដឹង​របស់​ស្ដ្រី ។

ស្ដ្រី​ជា​ម្ដាយ​ឬ​ជា​អាណាព្យាបាល​មាន​តួនាទី​សំខាន់​ណាស់ ក្នុង​ការទូន្មាន​អប់រំ​កូនចៅ​ឲ្យ​ប្រព្រឹត្ត​អំពើ​ល្អ ជៀស​ផុតពី​ការប្រើប្រាស់​អំពើហិង្សា​ក្នុង​គ្រួសារ ដោយ ចិត្ត​ក្ដី កាយ​ក្ដី វាចា​ក្ដី ។ មួយវិញទៀត​ស្ដ្រី​ជា​អាណាព្យាបាល​ត្រូវ​ធ្វើជា​គម្រូ​ល្អ ដល់​កូនចៅ ឬ​ជា​គម្រូ​ល្អ​សម្រាប់​សហគម​ន៏​ទាំងមូល​ផងដែរ ។​

អត្ថបទ​៖ ឈឿន ថៃ​កឿ​