ពិធីសំណេះសំណាល និង អបអរសាទរខួបអនុស្សាវរីយ៍លើកទី១០៨ ទិវា អន្តរជាតិនារី៨មិនា

”​លើកកម្ពស់​សមភាព​យេនឌ័រ​និង​ការ​គាំពារ​សង្គម​ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស​” ជា​ប្រធានបទ​មួយ​បានលើកឡើង​ក្នុង​ខួប​អនុស្សាវរីយ៍​លើក​ទី​១០៨​ទិវា​អន្តរជាតិ​នារី​៨​មិនា ដែល​រដ្ឋបាល​ខេត្តបាត់ដំបង បាន​ប្រារព្ធ​ពិធី​សំណេះសំណាល​និង​អបអរសាទរ នៅ​សាល​មហោស្រព​ស្ទឹង​សង្កែ​ក្រុង​បាត់ដំបង​នា​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ​នេះ ។

​អញ្ជើញ​ជា​អធិបតី​ឯកឧត្តម អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោកជំទាវ ឯកឧត្តម ច​ន្ទ័ សុផល តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង ឯកឧត្តម ងួន រតន​: អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង និង​លោកជំទាវ ឧ​ត្ត​ម​សេនីយ៍​ទោ ឯក សំ​អូន មេបញ្ជាការ​ ស្តីទី​យោធភូមិភាគ​ទី​៥ ឯកឧត្តម​លោកជំទាវ ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត លោក លោកស្រី​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត សិស្ស និស្សិត ។

​ឱកាស​នោះ ឯកឧត្តម​អភិបាលខេត្ត​បាន​អាន​សុន្ទរកថា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដោយបាន​បញ្ជាក់ថា បងប្អូន​ស្ត្រី​គ្រប់រូប មាន​តួនាទី​យ៉ាងសំខាន់ និង​ជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច​គ្រួសារ និង សង្គមជាតិ ។ ឯកឧត្តម​អភិបាលខេត្ត​បាន​រំលេច​ពី​តម្លៃ​នៃ​សន្តិភាព និង​ការលើកកម្ពស់ វប្បធម៌​អហឹ​ង្សា​ដែល​រាជរដ្ឋាភិបាល​បាន​នឹង​កំពុង​គាំទ្រ​ជម្រុញ ឲ្យ​មានការ​ចូលរួម​ពី​គ្រប់​ស្ថាប័ន រួមទាំង​បុរស​ស្ត្រី ដើម្បី​វឌ្ឍនភាព សង្គម​ឆ្ពោះទៅ​លើកកម្ពស់​សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទី​របស់​ស្ត្រី ក៏ដូចជា​ សុខមាលភាព​សង្គម ដោយ​ធ្វើការ​ទប់ស្កាត់ និង​កាត់បន្ថយ​អំពើ​ហឹ​ង្សា ព្រមទាំង​ដោះស្រាយ​ជម្លោះ​នានា​ដោយ​សន្តិវិធី​។ ឯកឧត្តម​បាន​បញ្ជាក់ថា ក្នុងនាម​រដ្ឋបាលខេត្ត បន្តធ្វើ​កិច្ចការ​ជាច្រើន​បន្ថែមទៀត ពិសេស លើកស្ទួយ​ស្ត្រី​នៅក្នុង​ខេត្ត និង​បង្កើត​ក្រុម​មេធាវី​សម្តេច​តេ​ជោ​ខេត្តបាត់ដំបង សម្រាប់​ជួយ​បំរើសេវា​នានា​ជួយ​ដល់​ស្រី្ត​និង​កុមារ​ទទួលបាន​នូវ​ភាពយុត្តិធម៌​សម្រាប់​ពួកគាត់​។​

អត្ថបទ៖ លោក សួស សុភ័ក្រ