អាជ្ញាធរខេត្តបាត់ដំបង ព្រួយបារម្ភពីបញ្ហាពលករ រត់ចេញពីមណ្ឌលចត្តាឡីស័ក

បាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបង បានបង្ហាញនូវការព្រួយបារម្ភ ពីបញ្ហាពលករមួយចំនួន ដែលត្រឡប់មកពីប្រទេសថៃ មិនសហការជាមួយអាជ្ញាធរ ក្នុងការងារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ហើយបានរត់គេចពីមណ្ឌលចត្តាឡីស័ក ទៅកាន់ទីកន្លែងផ្សេងៗ ធ្វើឲ្យមានការពិបាកក្នុងការតាមរកមកវិញ ។

ក្នុងពេលចុះពិនិត្យស្ថានភាព ការវិលត្រឡប់ និងការធ្វើចត្តាឡីស័កពលករ តាមមណ្ឌលនានា នៅបណ្ដាស្រុកមួយចំនួនជាប់ព្រំដែនថៃ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង អាជ្ញាធរស្រុកបានរាយការណ៍ជូនឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ពីបញ្ហាពលករមួយចំនួន ដែលបានរត់គេចពីការធ្វើចត្តាឡីស័ក និងត្រូវបានអាជ្ញាធរកឃើញ នាំមកមណ្ឌលឡើងវិញ ។

អត្តបទ៖ ភី សុខ