ក្រសួងព័ត៌មាន រៀបចំសិក្ខាសាលា ស្ដីពី តម្រងទិស លើការគ្រប់គ្រងព័ត៌មាន និងសាធារណៈមតិ សម្រាប់រដ្ឋបាល រាជធានីខេត្ត

ឯកឧត្តម ស្វាយស៊ីថា ទេសរដ្ឋមន្ត្រី ទទួលបន្ទុក បេសកកម្មពិសេស និងជាប្រធាន គណៈកម្មាធិការជាតិ សម្របសម្រួលកិច្ចការ ព័ត៌មាន និងសាធារណៈមតិ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអនុប្រធានទីមួយ ហ្នឹងឯកឧត្តម ប៉ែនប៊ុណ្ណា រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព អ្នកនាំពាក្យ រាជរដ្ឋាភិបាល បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលា ស្ដីពី តម្រង់ទិស លើការគ្រប់គ្រងព័ត៌មាន និងសាធារណៈមតិ សម្រាប់រដ្ឋបាល រាជធានីខេត្ត ដែលរៀបចំដោយ ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៤ នេះ នៅសណ្ឋាគារ ភ្នំពេញ។


សិក្ខាសាលានេះ មានការចូលរួម ពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ រដ្ឋបាលនិងរាជធានីខេត្ត និងតំណាងមន្ទីរព័ត៌មាន ទាំង២៥ ខេត្ត ក៏បានចូលរួមផងដែរ៕ ប្រភព AKP