ធនាគារពិភពលោក បន្តពិនិត្យការអនុវត្ត គម្រោងរបស់ខ្លួននៅកម្ពុជា ក្នុងចិត្តប្រាក់ជាង ១ ប៊ីលានដុល្លា

Mot Voyho, [11.08.21 10:17]

លោកស្រី ម៉ារីយ៉ាន សាលីម ប្រធានធនាគារពិភពលោក ដែលត្រូវតែងតាំង ប្រចាំនៅកម្ពុជា បានប្រកាសថា ខ្លួនជាអ្នកបន្តមើល ការខុសត្រូវរួម ពីលើកិច្ចការ ប្រចាំថ្ងៃ របស់ធនាគារពិភពលោក ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគួរអភិវឌ្ឍន៍ កញ្ជាប់គម្រោងនានា គិតជាតម្លៃទឹកប្រាក់សរុប ប្រមាណ ១,១ ប៊ីលានដុល្លាអាមេរិក ដែលភ្នាក់ងារនានា របស់រាជរដ្ឋាភិបាល កំពុងអនុវត្តតាមរយៈ ជំនួយហិរញ្ញវត្ថុ និងបច្ចេកទេស ពីធនាគារពិភព។

តាមរយៈសារ ក្នុងឱកាសចូលកាន់តំណែង នៅថ្ងៃទី 9 ខែសីហា ឆ្នាំ 2021 លោកស្រីបានបញ្ជាក់ថា លោកស្រីបានត្រៀមខ្លួនជាស្រេច ដើម្បីជួយប្រទេសកម្ពុជា គ្រប់គ្រងផលប៉ះពាល់ នៃការរាតត្បាត ជំងឺកូវិត 19 ការរៀបចំមូលដ្ឋាន សម្រាប់ការស្ដារសេដ្ឋកិច្ច ឱ្យរើបឡើងវិញ យ៉ាងស្វាហាប់ និងកសាងភាពធន់ សម្រាប់ទប់ទល់ជាមួយ ហេតុការណ៍អង្រួនកន្ត្រាក់ សេដ្ឋកិច្ចនៅថ្ងៃខាងមុខ ជាដើមនេះ សំដៅកាត់បន្ថយភាពក្រីក្រ និងបង្កើតវិបុលភាពរួម សម្រាប់ប្រជាពលរដ្ឋកម្ពុជា។ លោកស្រីបានឲ្យដឹងទៀតថា ក្របខណ្ឌភាពជាដៃគូ របស់ធនាគារពិភពលោក សម្រាប់ប្រទេសកម្ពុជា សម្រាប់ដំណាក់កាល ឆ្នាំ 2019 2023 គឺបាននិងកំពុង ផ្តោតសំខាន់ទៅលើការ បង្កើនប្រសិទ្ធិភាព និងវិស័យសាធារណៈ និងលើកកម្ពស់ការអភិវឌ្ឍ វិស័យឯកជន ការវិនិយោគ លើធនធានមនុស្ស តាមរយៈ ការពង្រីកលទ្ធភាព ទទួលបានសេវាអប់រំ និងសេវាសុខាភិបាល មានគុណភាព សម្រាប់ក្មេងតូច ការធ្វើពិពិធកម្ម និងបង្កើនផលិតភាព ក្នុងវិស័យកសិកម្ម ការលើកកម្ពស់ ការប្រើប្រាស់ធនធានកម្ពុជា ប្រកបដោយចីរភាព និងការពង្រឹង អភិបាលកិច្ច ស្ថាប័ន និងការចូលរួមរបស់ពលរដ្ឋ៕ ប្រភព វិទ្យុជាតិ កម្ពុជា