កូន​តិរច្ឆាន គ្រាន់តែ​តេ​មិនលើក​ទូរស័ព្ទ​លើ​ក​ដៃស​ម្លាប់​ឪពុក​

សមត្ថកិច្ច​អោយដឹងថា​បុរស​ម្នាក់ បាន​ទាញ​អង្រែ​ឈើ​ប្រវែង​ជាង​១​ម៉ែត សំពង​ទៅ​លើ​ឪពុក​បង្កើត​របស់​ខ្លួន​បណ្តាល​អោយ​ផ្កាប់មុខ​ទៅ​ដី ហើយ​បាន​បាត់បង់​ជីវិត​ខណៈ​បញ្ជូន​ទៅ​សង្គ្រោះ បន្ទាប់​ពី​ឈ្លោះប្រកែក​គ្នា ដោយសារ​ឪពុក​មិន​លើក​ទូរស័ព្ទ​ខ្លួន ។​

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០២០ នៅត្រង់ចំណុច ភូមិ​គោក​ខ្ពស់ ឃុំ​គោក​កឋិន ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ​។​

​លោក​ឧត្ដមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់​កម្ពុជា​ថ្មី​លម្អិត​ថា​គ្រាន់តែ​ឈ្លោះប្រកែក​ពាក្យសម្តី​ជាមួយ​ឪពុក​បង្កើត​ឈ្មោះ នូវ ថន អាយុ​៥៨​ឆ្នាំ​ដោយ​ខឹង​រឿង​ចុច​ទូរស័ព្ទ​មក​ឪពុក​មិន​លើក បន្ទាប់មក​ឈ្មោះ កន ប៊ូ អាយុ​៥៦​ឆ្នាំ ត្រូវជា​ម្តាយ​បាន​ហាមឃាត់​កុំឲ្យ​ឈ្លោះប្រកែក​គ្នា ពេលនោះ​ស្រាប់តែ​ឈ្មោះ ថន ធួន ជា​កូន​បង្កើតបាន​ខឹង​ទប់​កំហឹង​ពុំ​បាន​រហូត​ឈាន​ដល់​យក​អង្រែ​ឈើ​ប្រវែង​ប្រវែង​ប្រមាណ​១.៣០​ម៉ែត្រ​វាយ​ទៅ​លើ​ឪពុក​ឈ្មោះ នូវ ថន បណ្តាលឲ្យ​ដួល​ផ្កាប់​មុខ​នឹង​ដី រួចហើយ​ក៏​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទើប​ដាច់ខ្យល់​ស្លាប់​តាម​ផ្លូវ​តែម្តង​។ ឯ​ជនសង្ស័យ​ក្រោយ​ធ្វើ​សកម្មភាព​ហើយ​បាន​រត់គេចខ្លួន​បាត់​ទាំងយប់ ទើប​កម្លាំង​នគរបាល​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជនសង្ស័យ ឈ្មោះ ថន ធួន បាន​នៅ​ចំណុច​ភូមិ​តា​បៅ ឃុំ​បុស​ស្បូវ ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ​។​

​បច្ចុប្បន្ន​កម្លាំង​ជំនាញ កំពុង​រៀបចំ​សំណុំរឿង បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

@physok​